Thursday, July 16, 2026

មន្រ្តីប៉ូលិស ២នាក់ស្លាប់ និង ២នាក់ទៀតរបួសក្នុងហេតុការណ៍ផ្ទុះមួយនៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ បូលិសក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទ ទី១៣ថា មន្ត្រីប៉ូលិស ២នាក់បានស្លាប់ និង ២នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារទៅលើរថយន្តប៉ូលិសមួយនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

យោងតាមមន្ត្រីប៉ូលិសស្រុកអាបដូល សាម៉ាដ បានឱ្យដឹងថា ហេតុការណ៍ផ្ទុះបានកើតឡើងនៅក្នុងតំបន់ថេង ខណៈដែលរថយន្តប៉ូលិសចេញល្បាតជាប្រចាំ។ ប៉ូលិសដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្បែរនោះដើម្បីទទួលការព្យាបាល។ យោងតាមការស៊ើបអង្កេតបឋមបានបង្ហាញថា ហេតុការណ៍ផ្ទុះត្រូវបានបង្កឡើងដោយគ្រឿងផ្ទុះកែច្នៃដែលបញ្ជាពីចម្ងាយ។

កងកម្លាំងសន្តិសុខបានបិទតំបន់នោះ និងជូនដំណឹងឲ្យមានប្រុងប្រយ័ត្នខ្ពស់ទូទាំងតំបន់ និងបានបើកប្រតិបត្តិការស្វែងរកដើម្បីចាប់ខ្លួនអ្នកវាយប្រហារទាំងនោះ។ រហូតមកដល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវសម្រាប់ការវាយប្រហារនេះនៅឡើយទេ៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ (វាយប្រហារ)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here