ប្រទេសឥណ្ឌា៖ ប៉ូលិសក្នុងតំបន់បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃសៅរ៍ ទី០១ ខែសីហា ថា ជនសង្ស័យជាភេរវករត្រូវបានចោទប្រកាន់ថាបានសម្លាប់កម្មករចំណាកស្រុក ២នាក់នៅក្នុងតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌាក្នុងការវាយប្រហារមួយនៅវេលាយប់រំលងអាធ្រាត។
ការវាយប្រហារនេះត្រូវបានរាយការណ៍ថា បានកើតឡើងនៅក្នុងតំបន់ឃែលឡាម(Kellam) ស្ថិតក្នុងតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា។ ជនរងគ្រោះទាំងពីរគឺជាកម្មកររោងចក្រឥដ្ឋ និងមកពីរដ្ឋធានីឆាតធីសហ្កា (Chhattisgarh) នៃប្រទេសឥណ្ឌា។ ជនសង្ស័យជាភេរវករបានរត់គេចខ្លួនបាត់ ដោយសារស្ថានភាពពេលយប់មានភាពងងឹតពេក។ ប៉ូលិសក្នុងតំបន់បានបិទខ្ទប់ទីតាំងកើតហេតុ និងបើកប្រតិបត្តិការតាមប្រមាញ់ដើម្បីស្វែងរក និងចាប់ខ្លួនភេរវករ។ រហូតមកទល់ពេលនេះ ពុំទាន់មានក្រុមណាមួយ ឬអង្គការណាមួយចេញមុខទទួលខុសត្រូវចំពោះការសម្លាប់នេះនៅឡើយទេ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦(ភេរវកម្មវាយប្រហារ)










