Friday, August 7, 2026

លោកផីអែរផលីយេអំពាវនាវឲ្យរដ្ឋាភិបាលកាណាដាដាក់ក្រុមហេបូឡាជាអង្គការភេរវកម្ម

0

ប្រទេសកាណាដា៖ មេដឹកនាំគណបក្សអភិរក្សកាណាដា លោក ផីអែរ ផលីយេ (Pierre Poilievre) បានអំពាវនាវឲ្យរដ្ឋាភិបាលចាត់ទុកក្រុម Kata’ib Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ ជាអង្គការភេរវកម្ម បន្ទាប់ពីក្រុមនេះត្រូវបានចោទប្រកាន់ថាបានរៀបចំផែនការវាយប្រហារទលើសាលប្រជុំជនជាតិជ្វីហ្វ និងស្ថានកុងស៊ុលសហរដ្ឋអាមេរិកនៅទីក្រុងតូរ៉ុនតូ។

នៅក្នុងលិខិតផ្ញើជួននាយករដ្ឋមន្ត្រីកាណាដា ម៉ាក ខានី (Mark Carney) លោក អែរ ផលីយេ បានសរសេរថា ការបញ្ជូលក្រុមហេបូឡាកាថាអ៊ីប (Kata’ib Hezbollah) ជាអង្គការភេរវកម្ម នឹងធ្វើឲ្យការទាក់ទង ឬផ្ដល់ការគាំទ្រដល់ក្រុមនេះក្លាយជាបទល្មើស ហើយអាជ្ញាធរអាចរឹបអូសទ្រព្យសម្បត្តិ និងហាមឃាត់សមាជិករបស់ក្រុមនេះមិនឱ្យចូល ឬស្នាក់នៅក្នុងប្រទេសកាណាដា។ ក្នុងលិខិតចុះថ្ងៃទី០២ ខែសីហា លោកបានសង្កត់ធ្ងន់ថា មិនមានហេតុផលអ្វីដែលត្រូវពន្យាពេលទៀតទេ។ រដ្ឋាភិបាលសេរីនិយមបានបរាជ័យក្នុងការអនុវត្តច្បាប់ប្រឆាំងភេរវកម្មរបស់កាណាដា ជាមួយនឹងភាពបន្ទាន់ និងភាពម៉ឹងម៉ាត់ដូចដែលប្រជាជនកាណាដា​បានរំពឹងទុក

 លោកក៏បានបន្ថែមថាការចុះបញ្ចីអង្គការភេរវកម្មរបស់សភា មិនមែនគ្រាន់តែដាក់ឈ្មោះអង្គការនោះនៅលើគេហទំព័ររបស់រដ្ឋាភិបាលនោះទេ ប៉ុន្តែត្រូវអនុវត្តច្បាប់ឲ្យបានពេញលេញបំផុង ដោយរួមមាន ការបង្កក និងដកហូតទ្រព្យសម្បត្តិរបស់ក្រុមភេរវកម្ម ការបំបែកបណ្តាញផ្ដល់ហិរញ្ញវត្ថុ និងទប់ស្កាត់ ឬបណ្ដេញសកម្មជនរបស់ក្រុមនេះចេញពីប្រទេស។

យោងតាមព័ត៌មាននេះ មន្ត្រីជាន់ខ្ពស់របស់ក្រុមហេបូឡាកាថាអ៊ីប លោក មូហាម៉ាដ បាកហឺរ សាដ ដាវ៉ូដ អាល សាឌី បានសារភាពប្រាប់អាជ្ញាធរសហរដ្ឋអាមេរិកថា ក្រុមរបស់ខ្លួនមានជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារកាលពីខែមីនា ឆ្នាំ២០២៦ លើស្ថានកុងស៊ុលអាមេរិក និងសាលាប្រជុំជនជាតិជ្វីហ្វនៅទីក្រុងតូរ៉ុនតូ។ ក្នុងខែនោះ មានការបាញ់ប្រហារចំនួន ៣លើកលើសាលាប្រជុំជនជាតិជ្វីហ្វ ហើយប៉ូលិសតូរ៉ុនតូបានចាប់ខ្លួនយុវជនអាយុ ១៨ឆ្នាំម្នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍ ២ ក្នុងចំណោមហេតុការណ៍ទាំងនោះ។ មិនមានអ្នករងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារទាំងនោះទេ។

បច្ចុប្បន្ន ក្រុមហេបូឡាកាថាអ៊ីប ត្រូវបានចាត់ទុកជាអង្គការភេរកម្មដោយសហរដ្ឋអាមេរិករួចហើយ ហើយត្រូវបានចោទប្រកាន់រថាបានទទួលការបណ្តុះបណ្តាល អាវុធ ហិរញ្ញវិត្ថុ ព័ត៌មានសម្ងាត់ និងការគាំទ្រផ្នែកហិរញ្ញដឹកជញ្ជូនពីរដ្ឋាភិបាលអ៊ីរ៉ង់។ រដ្ឋាភិបាលផ្តាច់ការរបស់អ៊ីរ៉ង់ត្រូវបានគេចាត់ទុកថាជារដ្ឋមួយក្នុងចំណោមរដ្ឋដែលឧបត្ថម្ភធំជាងគេលើអំពើរភេរវកម្ម ដោយប្រើបណ្តាញអភិបាលកិច្ចដើម្បីវាយប្រហារទៅលើសហគមន៍យូដា និងអ្នកប្រឆាំងដែលរស់នៅក្រៅប្រទេស។

លោក ផីអែរ ផលីយេ ក័បានអះអាងថា មានមនុស្សប្រមាណ ៧០០នាក់ដែលកំពុងរស់នៅក្នុងប្រទេសកាណាដាមានទំនាក់ទំនងជាមួយនឹងរបបអ៊ីរ៉ង់។ ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលបង្ហាញថា បុគ្គលទាំងនោះជានរណា ពួកគេចូលមកកាណាដាដោយរបៀបណា និងមានវិធានការអ្វីខ្លះដើម្បីដកហូត ឬបណ្តេញអ្នកដែលអាចបង្កការគំរាមកំហែងដល់សន្តិសុខជាតិ។

លោកបានរំលឹកថា រដ្ឋាភិបាលកាណាបានកំណត់កងទ័ពឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ (IRGC) ជាអង្គការភេរវកម្មតាំងពីឆ្នាំ២០២៤ ប៉ុន្តែលោកយល់ថា ការកំណត់នោះ «គ្មានន័យច្រើនទេ» ប្រសិនបើមេបញ្ជាការ ភ្នាក់ងារ បណ្តាញតំណាង អ្នកផ្តល់ហិរញ្ញប្បទាន និងជនដែលត្រូវបានជួលដោយក្រុមទាំងនេះ នៅតែអាចប្រតិបត្តិការដោយសេរីនៅក្នុងប្រទេសកាណាដា។ លោកក៏បានទាមទារឱ្យរដ្ឋាភិបាលពន្យល់ថា ខ្លួនបានចាត់វិធានការអ្វីខ្លះ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដែលត្រូវបានចោទប្រកាន់ថា ដឹកនាំដោយក្រុម Kata’ib Hezbollah

ជាចុងក្រោយលោកបានបន្ថែមថា៖ «កាណាដាត្រូវតែជាទីជម្រកដ៏មានសុវត្ថិភាពសម្រាប់ប្រជាជនកាណាដា មិនមែនជាជម្រកសម្រាប់ភេរវករ ភ្នាក់ងារ និងបណ្តាញតំណាង ដែលត្រូវបានបញ្ជូនមកគំរាមកំហែង ឬបំបិទសំឡេងជនរងគ្រោះរបស់របបអ៊ីរ៉ង់នោះទេ»៕

ប្រភព ipolitics ចុះផ្សាយឡើងវិញថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ (ភេរវកម្មបង្ក្រាប)

LEAVE A REPLY

Please enter your comment!
Please enter your name here