ប្រទេសហ្វីលីពីន៖ សមាជិក ៣នាក់ដែលត្រូវបានសង្ស័យថាជាសមាជិកនៃក្រុមឧទ្ទាម កងទ័ពប្រជាជនថ្មី (NPA) បានស្លាប់ក្នុងការប៉ះទង្គិចជាមួយកងទ័ពរដ្ឋាភិបាលនៅខេត្តអាប្រា (Abra) ភាគខាងជើងប្រទេសហ្វីលីពីន កាលពីថ្ងៃអង្គារ ទី០៤ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ អាជ្ញាធរហ្វីលីពីបានឲ្យដឹងថា កងទ័ពបានជួបប្រទះជាមួយជនសង្ស័យប្រមាណ ១០នាក់ដែលគេជឿថាជាសមាជិករបស់ NPA ខណៈពេលកំពុងធ្វើប្រតិបត្តិការតាមប្រមាញ់នៅតំបន់នោះ។ បន្ទាប់ពីការប៉ះទង្គិច កងទ័ពបានរកឃើញសាកសពពួកឧទ្ទាម ៣នាក់រួមជាមួយនឹងអាវុធទំនើបរបស់ពួកគេ។ អាជ្ញាធរមូលដ្ឋាន និងកងទ័ពហ្វីលីពីន បានអំពាវនាវឲ្យប្រជាជនមូលដ្ឋានបន្តមានការប្រុងប្រយ័ត្ន និងរាយការណ៍ពីបុគ្គល ឬសកម្មភាពគួរឱ្យសង្ស័យ ខណៈដែលប្រតិបត្តិការសន្តិសុខនៅក្នុងតំបន់នៅតែបន្តដំណើរការ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ (ភេរវកម្មបង្ក្រាប)










