Saturday, August 8, 2026

ស្លាប់កម្មករ ២នាក់ក្នុងការវាយប្រហារភេរវកម្ម

0

ប្រទេសឥណ្ឌា៖ នៅតំបន់ចាមូ និងតំបន់កាស្មៀ កម្មករទី២ដែលបានរងរបួសក្នុងការវាយប្រហារភេរវកម្មនៅក្តំបន់ឃេឡាម(Kelam) នៃស្រុកគូឡាម (Kulgam) បានស្លាប់ដោយសារតែរងរបួសធ្ងន់ធ្ងរ ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់២នាក់។ មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បាននិយាយថា កម្មករដែលរងរបួសបានស្លាប់អំឡុងពេលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យមួយក្នុងទីក្រុងស្រ៊ីណាហ្កា (Srinagar)។ កម្មករទាំងពីរ ដែលកំពុងធ្វើការនៅក្នុងរោងដុតឥដ្ឋមួយ ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ដែលគេសង្ស័យថាជាភេរវករ បាញ់ប្រហារកាលពីល្ងាចម្សិលមិញ។​ បន្ទាប់ពីមានហេតុការណ៍នេះ កងកម្លាំងសន្តិសុខបានបិទខ្ទប់តំបន់នោះ និងបើកប្រតិបត្តិការស្វែងរកទ្រង់ទ្រាយធំដើម្បីតាមចាប់ជនដៃដល់។

អភិបាលរង លោក ម៉ានុជ ស៊ីនហា និងនាយករដ្ឋមន្ត្រី អូមារ អាបដូឡាហ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្លាប់កម្មករទាំងពីរ និងបានចូលរួមរំលែកទុក្ខក្រុមគ្រួសារជនរងគ្រោះ។ អភិបាលរងបានបញ្ជាឲ្យកងកម្លាំងសន្តិសុខបង្កើនប្រតិបត្តិការនៅក្នុងតំបន់ ដើម្បីតាមចាប់ និងបង្ក្រាបក្រុមភេរវករដែលពាក់ព័ន្ធនៅក្នុងការវាយប្រហារនេះ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភ ១០លានរូពី ពីមូលនិធិសង្គ្រោះរបស់នាយករដ្ឋមន្ត្រី ដល់ក្រុមគ្រួសាររបស់ជនរងគ្រោះម្នាក់ៗ ហើយបន្ថែមពីលើនោះ រដ្ឋបាលស្រុកគូឡាម (Kulgam) នឹងផ្ដល់ជំនួយបន្ទាន់ចំនួន ៦លានរូពី ដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ៕

ប្រភព newsonair ចុះផ្សាយឡើងវិញថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦(ភេរវកម្មវាយប្រហារ)

LEAVE A REPLY

Please enter your comment!
Please enter your name here