ប្រទេសប៉ាគីស្ថាន៖ អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវាកម្មរបស់យោធាប៉ាគីស្ថាន (ISPR)បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ទី០៩ ខែសីហា ថា ពួកសកម្មប្រយុទ្ធ ១៥នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការផ្អែកលើព័តមានស៊ើបអង្កេតជាច្រើន ដែលធ្វើឡើងដោយកងកម្លាំងសន្តិសុខប៉ាគីស្ថាន នៅខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថាន។
យោងតាម អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវាកម្មរបស់យោធាប៉ាគីស្ថាន (ISPR) ប្រតិបត្តិការនោះត្រូវបានធ្វើឡើងនៅក្នុងស្រុកម៉ាស្តាំង (Mastung) ស្រុកបូឡាន(Bolan) ស្រុកវ៉ាស្ហូក(Washuk) ស្រុកអាវ៉ារ៉ាន(Awaran) ស្រុកស៊ីប៊ី(Sibi) ស្រុកឃូដា(Khuzdar) ស្រុកហាណៃ(Harnai) និងស្រុកនុស្ហគី(Nushki) នៃខេត្តប៉ាឡូជីស្ថាន។
ប្រភព ISPR បានឲ្យដឹងថា ប្រតិបត្តិការនេះបានសម្លាប់ពួកសកម្មប្រយុទ្ធ ១៥នាក់ ខណៈដែលអាវុធ និងគ្រឿងផ្ទុះជាច្រើនត្រូវបានរឹបអូសពីពួកគេផងដែរ។ ប្រតិបត្តិការដែលមានប្រសិទ្ធភាពទាំងនេះ បានធ្វើឱ្យមានការខូចខាតយ៉ាងខ្លាំងដល់បណ្ដាញរបស់ក្រុមសកម្មប្រយុទ្ធ និងកម្រិតសមត្ថភាពក្នុងការធ្វើសកម្មភាពរបស់ពួកគេ នេះបើតាមសេចក្តីថ្លែងការណ៍។ យោធាប៉ាគីស្ថានបានបញ្ជាក់ថា កងកម្លាំងសន្តិសុខនៅតែប្តេជ្ញាបន្តប្រតិបត្តិការដោយមិនផ្អាកឡើយ រហូតដល់អំពើភេរវកម្មត្រូវបានលុបបំបាត់ទាំងស្រុង៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦










