Wednesday, August 19, 2026

ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប ៩នាក់ស្លាប់ក្នុងប្រតិបត្តិការរបស់កងកម្លាំងសូម៉ាលី

0

ប្រទេសសូម៉ាលី៖ ទីភ្នាក់ងារស៊ើបការណ៍ និងសន្តិសុខជាតិរបស់សូម៉ាលី (NISA) ដែលគាំទ្រដោយដៃគូអន្តរជាតិបានសម្លាប់ពួកសកម្មប្រយុទ្ធអាល់ ស្ហាបាប ៩នាក់ ក្នុងនោះរួមមានមេបញ្ជាការ ២នាក់ ក្នុងប្រតិបត្តិការវាយប្រហារដែលមានផែនការទុកមុននៅក្បែរតំបន់ប្រជុំជនជូហារ (Jowhar) ភាគកណ្តាល-ខាងត្បូងនៃប្រទេសសូម៉ាលី។

NISA បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយកាលពីល្ងាចថ្ងៃសុក្រថា ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ មានមេដឹកនាំជាន់ខ្ពស់របស់ក្រុមសកម្មប្រយុទ្ធអាល់ ស្ហារបាប គឺលោក អាហមិដ អាលី ជីម៉េល (Ahmed Ali Jimale) ដែលជាមេបញ្ជាការកំពូលប្រចាំស្រុកចូហារ(Jowhar) និងលោក ជេឌី មូហាមិដ នួរ អាដេ (Gedi Mohamed Nur Adde) ដែលជាប្រធានប្រតិបត្តិការនៅភូមិដាច់ស្រយ៉ាលឌូម៉ាយ៉ា(Dumaaye) និងភូមិដាបាហ្កាលូ (Dabagaalo)

ទីភ្នាក់ងារសន្តិសុខបានឲ្យដឹងថា ប្រតិបត្តិការនេះក៏បានសម្លាប់ពួកសកម្មប្រយុទ្ធក្នុងស្រុកហ៊ីហ្សបូល (Hizbul) របស់ក្រុមអាល់ ស្ហារបាប ចំនួន ៧នាក់ ដែលកំពុងអមដំណើរមេដឹកនាំដែលជាគោលដៅផងដែរ។ NISA បានបញ្ជាក់ថា ប្រតិបត្តិការសម្ងាត់ដែលធ្វើឡើងនៅកណ្តាលតំបន់មីឌល ស្ហាបែល (Middle Shabelle) បានដំណើរការទៅតាមផែនការដែលបាគ្រោងទុក និងបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់កម្លាំងឧទ្ទាម។ រដ្ឋាភិបាលសូម៉ាលីបានប្តេជ្ញារក្សានិរន្តរភាពប្រតិបត្តិការវាយប្រហារប្រឆាំងនឹងមេដឹកនាំ និងក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាប (al-Shabab) រហូតដល់ការគំរាមកំហែងផ្នែកសន្តិសុខចំពោះប្រទេសជាតិត្រូវបានបញ្ចប់ទាំងស្រុង៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here