Sunday, August 23, 2026

ជនសង្ស័យភេរវកម្មនៅទីក្រុងបៀរស្ហីបា សារភាពថា ចង់បំផ្ទុះក្លឹបកម្សាន្តរាត្រី

0

អ៊ីស្រាអែល៖ លោក អាប់ដូឡាហ ចឺរហ្កាវ៉ី (Abdullah Gergawi) ដែលត្រូវបានចោទប្រកាន់កាលពីថ្ងៃអង្គារ ទី១៨ ខែសីហា ពីបទរៀបចំគម្រោងវាយប្រហារភេរវកម្មនៅក្បែរក្លឹបកម្សាន្តហ្វ័ររុំ (Forum) ក្នុងទីក្រុងបៀរស្ហីបា បានប្រាប់អ្នកស៊ើបអង្កេតថា លោកមានបំណងវាយប្រហារដោយកំណត់គោលដៅលើអ្នករាំនៅក្នុងក្លឹបនោះ។ លោកបាននិយាយថា ខ្ញុំចង់បំផ្ទុះលើអ្នកកំពុងរាំនៅទីនោះ មិនថាពួកគេជាជនជាតិជ្វី (Jews) ឬជនជាតិអារ៉ាប់អារ៉ាប់ (Arabs) នោះទេ។

លោក ចឺរហ្កាវ៉ី អាយុ២០ឆ្នាំ មកពីតំបន់ប្រជុំជន ស្ហាឃ្វីប អាល សាឡាម (Shaqib al-Salam) ត្រូវបានចោទប្រកាន់ពីបទល្មើសជាច្រើន ក្នុងនោះរួមមាន ការទំនាក់ទំនងជាមួយភ្នាក់ងារបរទេស ការផ្តល់សេវា ឬមធ្យោបាយដល់អង្គការភេរវកម្ម រៀបចំការវាយប្រហារភេរវកម្ម ការបណ្តុះបណ្តាល ឬផ្តល់ការណែនាំក្នុងគោលបំណងភេរវកម្ម។

អំឡុងពេលសួរចម្លើយ ចឺរហ្កាវ៉ី បានសារភាពថា លោកបានប្រើយូធ្យូប ដើម្បីស្វែងរករបៀបផលិតគ្រឿងផ្ទុះកែច្នៃ។លោកបាននិយាយថា មានវីដេអូមួយបានបង្ហាញខ្ញុំពីរបៀបផលិតគ្រឿងផ្ទុះ។ វីដេអូនោះបានបង្ហាញថា ខ្ញុំត្រូវការកំបោរកសិកម្ម សារធាតុស្ពាន់ធ័រ និងធ្យូង។ ខ្ញុំបានយកកំបោរនៅក្នុងបន្ទប់របស់ខ្ញុំ ព្រោះខ្ញុំមានពូម្នាក់ដែលធ្វើការនៅក្នុងទីក្រុងជេនីន។ ខ្ញុំបានយកកំបោរមួយកែវចេញពីបាវ និងបានថ្លឹងកំបោរនោះយកប្រមាណជា ៧៥ក្រាម  ធ្យូង និងសារធាតុស្ពាន់ធ័រ។លោក ចឺរហ្កាវ៉ី ថែមទាំងបានប្រាប់អ្នកស៊ើបអង្កេតថា លោកបានយកធ្យូងចេញពីផ្ទះរបស់លោក និងយកសារធាតុស្ពាន់ធ័រចេញពីឈឺគូស៕

ប្រភព jpost ចុះផ្សាយឡើងវិញថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ឮ

LEAVE A REPLY

Please enter your comment!
Please enter your name here