Monday, August 31, 2026

ស្លាប់សន្តិសុខ១៨នាក់ក្នុងការវាយប្រហារភេរកម្មនៅភាគនិរតីប្រទេសនីហ្សេ

0

ប្រទេសនីហ្សេ៖ យ៉ាងហោចណាស់សមាជិកនៃកងកម្លាំងសន្តិសុខនិងការពារជាតិរបស់ប្រទេសនីហ្សេ១៨នាក់ដែលឈរជើងនៅភូមិតេសសា ក្នុងតំបន់ដូសសូ ភាគនិរតីនៃប្រទេសនីហ្សេ ត្រូវបានសម្លាប់ក្នុងការវាយប្រហារភេរវកម្មដោយក្រុមវាយប្រហារប្រដាប់អាវុធ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍កាលពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦។

អាក់ទុយនីហ្សេ (ActuNiger) ដែលជាវ៉េបសាយព័ត៌មានរបស់នីហ្សេ បានរាយការណ៍ថា កាលពីថ្ងៃសុក្រ ទី២១ ក្រុមប្រដាប់អាវុធជិះម៉ូតូជាច្រើនគ្រឿងបានមកដល់ចំនុចកើតហេតុ​ ហើយ បាន​វាយប្រហារលើទីតាំងរបស់កងកម្លាំងសន្តិសុខនិងការពារជាតិដែលយាមល្បាតដោយមន្ត្រីអាវុធហត្ថនៅក្នុងស្រុកដែលជាកន្លែងរៀប​ចំផ្សារ​ប្រចាំសប្តាហ៍ដ៏សំខាន់ផងដែរ។តាមប្រភពដដែលបានឱ្យដឹងថា អ្នកវាយប្រហារបានកំណត់គោលដៅលើផ្ទះជំរំរបស់កងកម្លាំងសន្តិសុខនិងការពារជាតិដោយផ្ទាល់។

អាជ្ញាធរនីហ្សេមិនទាន់​បាន​បង្ហាញ​​ចំនួន​អ្នក​ស្លាប់​ជា​ផ្លូវ​ការ​ពី​ការ​វាយ​ប្រហារ​នេះ​នៅឡើយទេ។ ការវាយប្រហារនេះគឺជាការវាយប្រហារមួយក្នុងចំណោមការវាយប្រហារដ៏សាហាវបំផុតដែលគេបានកត់ត្រានៅក្នុងតំបន់ដែលជាប់ព្រំដែនជាមួយប្រទេសនីហ្សេរីយ៉ានិងប៉េណាំង ដែលទីនេះជាទីកន្លែងដែលក្រុមភេរវករប្រដាប់អាវុធជាច្រើនដែលធ្វើប្រតិបត្តិការក្នុងតំបន់សាហែល (Sahel) មានសកម្មភាពយ៉ាងសកម្ម៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here