Monday, August 31, 2026

ភេរវករអ៊ីស្លាមត្រូវបានកាត់ទោសពីបទធ្វើដំណើរទៅប្រទេសសូម៉ាលីដើម្បីចូលរួមជាមួយក្រុមដែស្ហ

0

ភេរវកររដ្ឋអ៊ីស្លាមជ្រុលនិយមម្នាក់ត្រូវបានកាត់ទោសកាលពីថ្ងៃទី១៨ ខែសីហា ពីបទធ្វើដំណើរទៅកាន់ប្រទេសសូម៉ាលីដើម្បីចូលរួមជាមួយក្រុមដែស្ហ (Daesh) បន្ទាប់ពីមានការស៊ើបអង្កេតដែលដឹកនាំដោយប៉ូលិសប្រឆាំងភេរវកម្មភាគអាគ្នេយ៍ដែលហៅកាត់(CTPSE)។ លោក មូហាមិដ មូហាមោដ ដែលជាអ្នករស់នៅក្នុងតំបន់ហ្វ្រេនខម ហ្ក្រូវ(Francombe Grove) ភូមិហ័រហ្វៀល (Horfield) ត្រូវបានគណៈវិនិច្ឆ័យសម្រេចជាឯកច្ឆ័ន្ទថាមានទោសពីបទរៀបចំអំពើភេរវកម្ម ដែលផ្ទុយនឹងផមាត្រា ៥ នៃច្បាប់ប្រឆាំងភេរវកម្មឆ្នាំ ២០០៦ បន្ទាប់ពីសវនាការដំណើរការរយៈពេល ៣សប្តាហ៍នៅតុលាការវ៉ីនឆេស្ត័រ ក្រោណ (Winchester Crown)។

បុរសអាយុ ២២ឆ្នាំ ដែលកើតនៅប្រទេសសូម៉ាលី និងធ្វើការជាសន្តិសុខរូបនេះ បានធ្វើដំណើរត្រលប់ទៅស្រុកកំណើតរបស់ខ្លួន ដើម្បីចូលរួមជាមួយក្រុមភេរវកររអ៊ីស្លាមនិយម ដែលត្រូវបានហាមឃាត់នៅចក្រភពអង់គ្លេស។លោក មូហាមិដ បានទិញសំបុត្រយន្តហោះសម្រាប់ជើងហោះហើរពីអាកាសយាន្តដ្ឋាន្តហ៊ីស្រូ (Heathrow) ទៅកាន់អាកាសយាន្តដ្ឋានសូម៉ាលី តាមរយៈប្រទេសអេត្យូពី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។ គាត់បានចេញដំណើត នៅថ្ងៃទី៣០ ខែមករា និងបានវិលត្រលប់មកវិញនៅថ្ងៃទី០៣ ខែមីនា ឆ្នាំដដែល។​

មន្ត្រីប៉ូលិសប្រឆាំងភេរវកម្មភាគអាគ្នេយ៍ (CTPSE) បានសម្រុកចូលផ្ទះរបស់គាត់ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំនេះដើម្បីចាប់ខ្លួនគាត់ និងបានរឹបអូសយកឧបករណ៍ឌីជីថលជាច្រើនរបស់គាត់ ក្នុងនោះមានទាំងទូរស័ព្ទដៃ Samsung Galaxy ផងដែរ។នៅពេលពិនិត្យទូរស័ព្ទ មន្ត្រីបានរកឃើញទិន្នន័យបង្ហាញថា ទូរស័ព្ទនេះបានស្ថិតនៅទីតាំងផ្សេងៗក្នុងប្រទេសសូម៉ាលី ក្នុងអំឡុងខែមករា និងខែមីនា ឆ្នាំ២០២៥។

មន្ត្រីក៏បានរកឃើញការសន្ទនាតាមកម្មវិធី Telegram ដែលក្នុងនោះ Mohamoud បានស្នើសុំជំនួយក្នុងការធ្វើដំណើរទៅសូម៉ាលី ដើម្បីចូលរួមជាមួយក្រុម «Mujahedeen»។ ក្នុងសារមួយ គាត់បាននិយាយថា គោលបំណងរបស់គាត់គឺចង់ក្លាយជា «អ្នកស្លាប់ជាទុក្ករបុគ្គល» (martyr)។ នៅក្នុងទូរស័ព្ទក៏ត្រូវបានរកឃើញវីដេអូដែលបង្ហាញថា គាត់ប្រកាន់មនោគមវិជ្ជាអ៊ីស្លាមជ្រុលនិយម។ វីដេអូទាំងនោះរួមមាន ការឃោសនារបស់ក្រុម Daesh ដែលមានព័ត៌មានវីដេអូ ឈុតកាត់ក្បាល ការប្រហារជីវិត និងរូបភាពការប្រយុទ្ធនៅសមរភូមិ។

បន្ទាប់ពីត្រលប់មកចក្រភពអង់គ្លេសវិញ សារបន្ថែមទៀតត្រូវបានរកឃើញ ដែលក្នុងនោះ Mahmoud បានបញ្ជាក់ពីបំណងរបស់គាត់ក្នុងការចូលរូមជាមួយក្រុម ជីហាត (jihad)។គាត់ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសនេះនៅថ្ងៃទី២៦ ខែមករា ឆ្នាំនេះ។ លោក Detective Chief Superintendent Oliver Wright ប្រធាន CTPSE បាននិយាយថា៖

«មូហាមិដ (Mahmoud) បានក្លាយជាមនុស្សជ្រុលនិយម រហូតប្រកាន់យកមនោគមវិជ្ជាអ៊ីស្លាមជ្រុលនិយម ហើយបានធ្វើដំណើរទៅសូម៉ាលីដោយមានបំណងចូលរួមជាមួយក្រុម Daesh»។លោកបានបន្ថែមថា «វាមានសារៈសំខាន់ដែលត្រូវកត់សម្គាល់ថា Mahmoud បានទាក់ទងជាមួយអ្នកដទៃអំពីបំណងរបស់គាត់ក្នុងការធ្វើដំណើរទៅ ដើម្បីចូលរួមជាមួយក្រុមជីហាត និងក្លាយជា “ទុក្ករបុគ្គល”»។ «ប្រសិនបើអ្នកដឹងថាមាននរណាម្នាក់ដែលអាកប្បកិរិយារបស់គាត់អាចមានការផ្លាស់ប្តូរ ដែលបានប្រកាន់យកទស្សនៈជ្រុលនិយម និងកំពុងបង្ហាញពីបំណងស្រដៀងគ្នានេះ សូមរាយការណ៍ទៅប៉ូលិស។ ការរាយការណ៍អាចជួយសង្គ្រោះជីវិតមនុស្សបាន»។

ប្រភព counterterrorism ចុះផ្សាយឡើងវិញថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here