Sunday, September 6, 2026

Microsoft Defender យល់ច្រលំលើ Google Search Link ថាជាមេរោគ

0

ក្រុមហ៊ុន Microsoft បានស៊ើបអង្កេតលើបញ្ហាបច្ចេកទេសមួយ ដែលបណ្ដាលឱ្យកម្មវិធីសុវត្ថិភាព Microsoft Defender សម្រាប់ Office 365 ចាត់ថ្នាក់តំណភ្ជាប់ស្វែងរក (Google Search links) ដែលត្រឹមត្រូវ ទៅជាតំណភ្ជាប់មានគ្រោះថ្នាក់ដោយភ័ន្តច្រឡំ។ បញ្ហានេះបានបង្កឱ្យអ្នកប្រើប្រាស់ជួបប្រទះសារព្រមាន “Opening this website might not be safe” នៅពេលព្យាយាមបើកតំណភ្ជាប់ទាំងនោះ។

យោងតាមការជូនដំណឹងផ្លូវការ (កូដ MO1465962) បញ្ហានេះកើតចេញពីការចាត់ថ្នាក់សុវត្ថិភាពមិនត្រឹមត្រូវនៅក្នុងមុខងារ Safe Links ដែលធ្វើឱ្យការចម្លងតំណភ្ជាប់ទៅបិទ (Paste) លើ Browser ដោយផ្ទាល់ ក៏មិនអាចរំលងសារព្រមានបានដែរ។ បន្ថែមពីនេះ វាក៏បានផ្ញើសារប្រកាសអាសន្ន (Alerts) មិនពិតប្រាកដទៅកាន់អ្នកគ្រប់គ្រងប្រព័ន្ធ IT នៅក្នុង Microsoft Sentinel និង Defender Portal ផងដែរ។

Defender blocking Google Search URLs

ជាទូទៅ មុខងារ Safe Links មានតួនាទីការពារការវាយប្រហារបែប Phishing ដោយផ្ទៀងផ្ទាត់តំណភ្ជាប់ក្នុងអ៊ីមែល, Microsoft Teams និងកម្មវិធី Office 365។ កន្លងមក Microsoft ធ្លាប់បានជួបប្រទះករណីភ័ន្តច្រឡំ (False positives) ស្រដៀងគ្នានេះជាច្រើនលើក រាប់ចាប់ពីការចាត់ថ្នាក់អ៊ីមែលផ្លូវការ ឬអ៊ីមែលពី Gmail ចូលទៅក្នុង Spam/Quarantine រហូតដល់ការរាំងស្ទះការផ្ញើ និងទទួលអ៊ីមែល។

ទោះជាយ៉ាងណា Microsoft បានបញ្ជាក់នៅក្នុងបច្ចុប្បន្នភាពចុងក្រោយថា បញ្ហានេះត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យហើយ បន្ទាប់ពីបានកែតម្រូវការចាត់ថ្នាក់សុវត្ថិភាពឡើងវិញ។ ប៉ុន្តែ អ្នកប្រើប្រាស់មួយចំនួនអាចនៅតែបន្តរងផលប៉ះពាល់ក្នុងរយៈពេលខ្លីបន្ថែមទៀត ខណៈពេលដែលដំណោះស្រាយបច្ចេកទេសកំពុងដំណើរការផ្សព្វផ្សាយពេញប្រព័ន្ធ។

https://www.bleepingcomputer.com/news/security/microsoft-defender-flags-legitimate-google-search-links-as-malicious/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here