Thursday, October 22, 2026

ឯកឧត្តម ភន បូរ៉ាមី សមាជិក ល.គ.ជ.ប.ភ. តំណាង ដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី អនុប្រធាន លេខាធិការដ្ឋាន គ.ជ.ប.ភ. បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងពី “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម

0

សាលាស្រុកស្វាយអន្ទរ ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ភន បូរ៉ាមី សមាជិក ល.គ.ជ.ប.ភ. តំណាង ដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី អនុប្រធាន លេខាធិការដ្ឋាន គ.ជ.ប.ភ. បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងពី “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម” ដោយមានការ អញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្ដម ពេជ្រ សុត្ថារ័ត្ន អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង តំណាងឯកឧត្តម អភិបាលខេត្ត លោក ប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក លោកស្រីនាយករដ្ឋបាល នាយករងរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកចំនួន ៧០នាក់។ គោលបំណងនៃកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយនេះ ផ្តោតសំខាន់លើ ការយល់ដឹងពីតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ ល.គ.ជ.ប.ភ និងគណៈបញ្ជាការឯកភាពក្រុង ស្រុក ដើម្បីរក្សាភាពរលូនក្នុងការប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ តាមរយៈការយល់ដឹងពីការកំណត់នូវតួនាទីឲ្យច្បាស់លាស់ និងបង្កើនប្រសិទ្ធិភាពការងារ ក្នងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ក៏ដូចជាពង្រឹងសមត្ថភាព និងការយល់ដឹងជាទូទៅ ពាក់ព័ន្ធនឹងបង្កើនការយល់ដឹងដល់អាជ្ញាធរមានសមត្ថភាព កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធនៃគណៈបញ្ជាការឯកភាពស្រុក និងភាគីពាក់ព័ន្ធ អំពីយុទ្ធសាស្ត្រ នីតិវិធី និងវិធានការឆ្លើយតបចំពោះគំរាមកំហែងនៃអំពើភេរវកម្ម រួមទាំងកំណត់តួនាទី និងការទទួលខុសត្រូវឱ្យបានច្បាស់លាស់៖ ធានាថាគ្រប់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរថ្នាក់ក្រោមជាតិ យល់ដឹងច្បាស់ពីភារកិច្ច និងកាតព្វកិច្ចរៀងៗខ្លួនក្នុងការបង្ការ បង្ក្រាប និងសង្គ្រោះក្នុងករណីមានហេតុការណ៍កើតឡើង។

LEAVE A REPLY

Please enter your comment!
Please enter your name here