ខេត្តកោះកុង៖ ក្រុងខេមរភូមិន្ទ ស្រុកកោះកុង ស្រុកគិរីសាគរ នាថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី ព.ស.២៥៧០ ត្រូវនឹងព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈួន ចាន់ថន អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ. បានអញ្ជើញជាអធិបតីភាព ចុះផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពី “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម” ដោយមានការអញ្ជើញចូលរួមពីលោក ទៀ សុរៈឆ័យ អភិបាលខេត្តស្ដីទី តំណាងអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក លោកអភិបាលក្រុង-ស្រុក លោកនាយករដ្ឋបាលសាលាក្រុង-ស្រុក លោកអធិការ/មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទចំណុះឲ្យ អង្គភាពក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង-ស្រុក និងលោកមេឃុំ/ចៅសង្កាត់ នៃរដ្ឋបាលក្រុង-ស្រុកទាំងបី ៕
























