នាព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប៉ឹល ច័ន្ទវីរៈ តំណាង ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ. ដោយមានការអញ្ជើញចូលរួមជាអធិបតី ពីលោក ម៉ែន កល្យាណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង លោក រាជ បុន សមាជិកាក្រុមប្រឹក្សាស្រុក លោកស្រី សំ ថាវី អភិបាលរងស្រុក តំណាង លោក អភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា
ព្រមទាំងសមាជិក សមាជិកា ក្នុងពិធីនេះដែររួមមាន ៖
-លោក អធិការ និងអធិការរង នគរបាលស្រុក
-លោក មេបញ្ជាការ និងមេបញ្ជាការរង កងរាជអាវុធហត្ថស្រុក
-លោក មេបញ្ជាការ និងមេបញ្ជាការរង ផ្នែកសឹករងស្រុក
-លោក លោកស្រីប្រធានការិយាល័យ/អង្គភាពលទ្ធកម្មចំណុះរចនាសម្ព័ន្ធសាលាស្រុក
-លោក លោកស្រី មេឃុំទាំង៦ក្នុងស្រុក
-លោក នាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង៦ក្នុងស្រុកចន្ទ្រា
ដែលសរុបវត្តមានអ្នកចូលរួមទាំងអស់មានចំនួន៣២នាក់។
អង្គសិក្ខាសាលានេះផ្តោតសំខាន់ទៅលេីចំណុចស្នូលទាំង៤ (PPRR)
-ការត្រៀមខ្លួនទុកជាមុន (Preparedness)
-ការបង្ការ (Prevention)
-ការឆ្លើយតប (Response)
-ការស្តារឡើងវិញ (Recovery)។
ឯកឧត្តម ជាវាគ្មិនក៏បានសង្កត់ធ្ងន់ផងដែរទៅលេីការអនុវត្តតួនាទីភារកិច្ចពីសំណាក់ស្ថាប័នមានសមត្ថកិច្ចផ្សេងៗសំដៅទប់ស្កាត់មិនឲមានអំពេីភេរវកម្មកេីតឡេីង។ តែបេីក្នុងករណីមានឧបទ្ទវហេតុភេរវកម្មកេីតឡេីងអង្គភាពនីមួយៗដឹងអំពីតួនាទីភារៈកិច្ចដែលត្រូវប្រតិបត្តិ ដោយពុំជាន់ដែនសមត្ថកិច្ចឡើយ។ អង្គសិក្ខាសាលាបានបញ្ចប់ដោយជោគជ័យ ក្រោមបរិយាកាសស្និទ្ធស្នាល នៅវេលាម៉ោង១២ថ្ងៃត្រង់។


















