Monday, October 26, 2026

ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ. បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើសំណើសុំធាតុចូល ឬមតិយោបល់លើសេចក្ដីព្រាងដំបូងនៃភាពជាដៃគូសន្ទនា តាមវិស័យអាស៊ាន-អាល្លឺម៉ង់ ៖ វិស័យកិច្ចសហប្រតិបត្តិការជាក់ស្តែង (២០២៧-២០៣១) តាមសំណើរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

0

ភ្នំពេញ (ក្បាលថ្នល់)៖ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៦ វេលាម៉ោង ៩ព្រឹក នៅលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ល.គ.ជ.ប.ភ. ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ. បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក ប្រធាននាយកដ្ឋាន ល.គ.ជ.ប.ភ. ដើម្បីពិនិត្យលើសំណើសុំធាតុចូល ឬមតិយោបល់លើសេចក្ដីព្រាងដំបូងនៃភាពជាដៃគូសន្ទនា តាមវិស័យអាស៊ាន-អាល្លឺម៉ង់ ៖ វិស័យកិច្ចសហប្រតិបត្តិការជាក់ស្តែង (២០២៧-២០៣១) តាមសំណើរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

LEAVE A REPLY

Please enter your comment!
Please enter your name here