Saturday, October 24, 2026

មនុស្សម្នាក់ស្លាប់ និង ៨ នាក់របួសក្នុងការវាយប្រហារលើអាកាសយាន្តដ្ឋាននៅអារ៉ាប៊ីសាអូឌីត

0

ប្រទេសអារ៉ាប៊ីសាអូឌីត៖ អាជ្ញាធរទូទៅទទួលបន្ទុកអាកាសចរណ៍ស៊ីវិលអារ៉ាប៊ីសាអូឌីត បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ថា អ្នកតាំងលំនៅម្នាក់ត្រូវបានសម្លាប់ និង ៨នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារមួយដែលកំណត់គោលដៅលើអាកាសយានដ្ឋានអន្តរជាតិឃីង ហ្វាដ (King Fahd) នៅក្នុងទីក្រុងដាមាម (Dammam) នៅល្ងាចថ្ងៃពុធ ទី២១ ខែតុលា។

អាជ្ញាធរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នករងរបួសមានពីកម្រិតស្រាលទៅធ្ងន់។ អាជ្ញាធរបានបន្ថែមថា អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗដើម្បីទទួលការព្យាបាល។ ប្រភពបានបញ្ជាក់បន្ថែមទៀតថា ការវាយប្រហារនេះថែមទាំងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិផ្សេងៗទៀត ដែលទំហំនៃការខូចខាតស្ថិតក្នុងដំណាក់កាលវាយតម្លៃ។ បច្ចុប្បន្នភាពព័ត៌មានថ្មីនឹងប្រកាសនៅពេលបន្ទាប់ទៀត៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here