ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី “គ្មានអ្នកណាទាយបានថា ភេរវកម្មមិនអាចកើតមានលើទឹកដីកម្ពុជានោះទេ កន្លងមកកម្ពុជាធ្លាប់ទទួលការប៉ុនប៉ងជាច្រើនករណី តែកម្ពុជាអាចទប់ស្កាត់ និងបង្ការបានទាន់ពេលវេលា យើងសង្ឃឹមថា វាមិនកើត តែយើងត្រូវត្រៀមលក្ខណៈជាប្រចាំដើម្បីឆ្លើយតបទៅនឹងសេណារីយ៉ូ ឬយថាហេតុអាក្រក់ណាមួយកើតឡើង”។
នាព្រឹកថ្ងៃពុធ ៩ រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមកិច្ចសម្របសម្រួលពីសំណាក់ឯកឧត្តមអភិបាលខេត្តស្វាយរៀង ក្រុមការងារ ល.គ.ជ.ប.ភ. ដឹកនាំដោយឯកឧត្តមប៉ឹល ច័ន្ទវីរៈ តំណាង ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ. បន្តបញ្ជ្រាបការយល់ដឹងអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្មដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីចំណុះរដ្ឋបាលក្រុងបាវិត។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក ម៉ែន កល្យាណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង លោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត លោក ជូ ខេមរិទ្ធ អភិបាលរងក្រុង តំណាង លោក អភិបាល នៃគណៈអភិបាលក្រុងបាវិត ព្រមទាំងលោក លោកស្រី ដែលជា សមាជិកក្រុមប្រឹក្សាក្រុង លោកនាយក នាយករងរដ្ឋបាលក្រុង លោកអធិការ អធិការង លោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងទាំងបី លោក លោកស្រីប្រធានការិយាល័យចំណុះក្រុង និងលោកចៅសង្កាត់ ចៅសង្កាត់រង នៃរដ្ឋបាលសង្កាត់ទាំងប្រាំក្នុងក្រុង លោកនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំងប្រាំ សរុបអ្នកចូលរួមប្រមាណ ៧០នាក់។
អង្គសិក្ខាសាលានេះផ្តោតសំខាន់ទៅលេីចំណុចស្នូលទាំង៤ (PPRR)
-ការត្រៀមខ្លួនទុកជាមុន (Preparedness)
-ការបង្ការ (Prevention)
-ការឆ្លើយតប (Response)
-ការស្តារឡើងវិញ (Recovery)។
ឯកឧត្តម ជាវាគ្មិនក៏បានសង្កត់ធ្ងន់ផងដែរទៅលេីការអនុវត្តតួនាទីភារកិច្ចពីសំណាក់ស្ថាប័នមានសមត្ថកិច្ចផ្សេងៗសំដៅទប់ស្កាត់មិនឲមានអំពេីភេរវកម្មកេីតឡេីង។ តែបេីក្នុងករណីមានឧបទ្ទវហេតុភេរវកម្មកេីតឡេីងអង្គភាពនីមួយៗដឹងអំពីតួនាទីភារៈកិច្ចដែលត្រូវប្រតិបត្តិ ដោយពុំជាន់ដែនសមត្ថកិច្ចឡើយ។ អង្គសិក្ខាសាលាបានបញ្ចប់ដោយជោគជ័យ ក្រោមបរិយាកាសស្និទ្ធស្នាល នៅវេលាម៉ោង១២ថ្ងៃត្រង់។

















