នាព្រឹកថ្ងៃអង្គារ ៨ រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារដឹកនាំដោយ ឯកឧត្តម ប៉ឹល ច័ន្ទវីរៈ ជាតំណាង ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ. ការអញ្ជើញចូលរួមពី លោក ម៉ែន កល្យាណ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង លោក យូ ប៊ុននី ប្រធានក្រុមប្រឹក្សាក្រុង លោក រស់ វាសនា អភិបាលរង នៃគណៈអភិបាលក្រុងស្វាយរៀង។ ព្រមទាំងលោក លោកស្រី ជាអធិការ មេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការសឹករង ចៅសង្កាត់ទាំង៧ មេបុស្តិ៍ លោកលោកស្រីជាប្រធានអង្គភាពចំណុះទាំងអស់។
អង្គសិក្ខាសាលានេះផ្តោតសំខាន់ទៅលេីចំណុចស្នូលទាំង៤ (PPRR)
-ការត្រៀមខ្លួនទុកជាមុន (Preparedness)
-ការបង្ការ (Prevention)
-ការឆ្លើយតប (Response)
-ការស្តារឡើងវិញ (Recovery)។
ជាពិសេស ឯកឧត្តម ជាវាគ្មិនក៏បានសង្កត់ធ្ងន់ផងដែរទៅលេីការអនុវត្តតួនាទីភារកិច្ច របស់កងកំលាំងទាំង៣នឹងអន្តរស្ថាប័ន សំដៅមិនអោយជាន់ដែនសមត្ថកិច្ចគ្នាពេលមានអំពើភេរវកម្មកើតឡើង។ អង្គសិក្ខាសាលាបានបញ្ចប់ដោយជោគជ័យ ក្រោមបរិយាកាសស្និទ្ធស្នាល នៅវេលាម៉ោង១២ថ្ងៃត្រង់។






















