នាព្រឹកថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ យ៉ិនទៀង ពុទ្ធិរស្មី តំណាងដ៏ខ្ពង់ខ្ពស់កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាអនុប្រធាន ល.គ.ជ.ប.ភ និង ឯកឧត្តម ឈួន ចាន់ថន អនុប្រធាន ល.គ.ជ.ប.ភ. បានអញ្ជើញជាអធិបតី ចូលរួមក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី ព័ត៌មានសម្ងាត់ពីប្រភពចំហសម្រាប់ការស៊ើបអង្កេតលើហិរញ្ញប្បទានភេរវកម្មតាមរយ:ទ្រព្យសកម្មនិម្មិត ចាប់ពីថ្ងៃទី១៧-១៨ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលសហការរៀបចំដោយ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកប្រឆាំងភេរវកម្ម (UNOCT) និង ល.គ.ជ.ប.ភ. ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុន នៅសណ្ឋាគារ Fairfield by Marriott ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធចំនួន ១១។ សិក្ខាសាលានេះ មានគោលបំណង ពង្រឹងសមត្ថភាពជាតិ និងតំបន់ ក្នុងការរុករក ស៊ើអង្កេត និងរារាំងការប្រើប្រាស់គ្រីបតូ ដោយមិនត្រឹមត្រូវ ក្នុងគោលបំណងផ្តល់ហិរញ្ញប្បទានដល់ភេរវករ តាមរយ: Open-source intelligence (OSINT) និងគាំទ្រដល់ការអនុវត្តអនុសាសន៍ទី១៥ របស់ FATF។











