Saturday, October 3, 2026

ឯកឧត្ដម ទ្រី ត្រាយ អញ្ជើញកាន់បិណ្ឌ៧ ភ្ជុំបិណ្ឌ នៅវត្តព្រះវិហារលើ

0

ខេត្តកណ្ដាល៖ កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ទ្រី ត្រាយ អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹកនាំ សមាជិក និងមន្រ្តី ល.គ.ជ.ប.ភ. បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌរួមគ្នាជាមហាកម្លាំងសាមគ្គីក្នុងនាមជាពុទ្ធសាសនិកជនខ្មែរ និងជាការជួបជុំគ្នាកសាងបុណ្យកុសលស្របតាមប្រពៃណីព្រះពុទ្ធសាសនា ជាទីគោរពសក្ការៈសម្រាប់ប្រជាជនខ្មែរ។ ពិធីបុណ្យកាន់បិណ្ឌថ្ងៃនេះ ឯកឧត្ដម ទ្រី ត្រាយ ព្រមទាំងក្រុមគ្រួសារ ថ្នាក់ដឹកនាំ សមាជិក និងមន្រ្តី អញ្ជើញបូជាថ្វាយទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធរូប និងនាំយកនូវទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃ និងសម្រាប់ទុកកសាងសមិទ្ធផលផ្សេងៗក្នុងទីអារាម ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ បុព្វការីជន អ្នកមានគុណ មាន មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here