Galaxy Research រាយការណ៍ថា អ្នកវាយប្រហារ Coldcard Wave 3 បានលួចដក Bitcoin ចេញពី 11 Vaults ដែលមានចំនួនច្រើនបំផុត។អ្នកវាយប្រហារបានផ្លាស់ប្តូរ 97.09 BTC ប្រហែល (~$7.7 លាន) ដែលស្មើប្រហែល 45% នៃ BTC ដែលលួចបានក្នុង Wave 3។ ប្រាក់ត្រូវបានផ្លាស់ទីតាម THORChain និង CoinJoin ដែលធ្វើឱ្យការតាមដានប្រភពនៃប្រាក់មានភាពស្មុគស្មាញជាងមុន។ Wave 3 នេះមានប្រហែល 293 Vaults ហើយអ្នកវាយប្រហារកំពុងដកប្រាក់ពី vault ច្រើនបំផុតទៅតិចបំផុត។ ទោះយ៉ាងណា ប្រហែល 82% នៃ BTC ដែលលួចបានក្នុង Coldcard Attacks ទាំងអស់នៅស្ថិតក្នុង Addresses ដែលអ្នកវាយប្រហារគ្រប់គ្រង។
ចំណុចសំខាន់គឺ ការលួច Coldcard មិនទាន់ចប់ទេ។ អ្នកវាយប្រហារកំពុងបន្តផ្លាស់ទី BTC ដែលលួចបាន និងព្យាយាមលាក់បាំងបំលាស់ទីប្រាក់ទាំងនេះ។
មូលហេតុនៃការលួច៖ ការវាយប្រហារចាប់ផ្តើមនៅថ្ងៃទី30 កក្កដា បន្ទាប់ពីអ្នកវាយប្រហាររកឃើញ Firmware Flaw ដែលធ្វើឱ្យភាពចៃដន្យក្នុងការបង្កើត Wallet Seed របស់ Coldcard ចុះខ្សោយ។ ក្រុមហ៊ុនបច្ចេកវិទ្យា Coinkite បានចេញ Firmware សម្រាប់ជួសជុលបញ្ហា ប៉ុន្តែអ្នកដែលរងផលប៉ះពាល់ត្រូវបង្កើត Seed ថ្មី និងផ្ទេរ BTC ទៅ Wallet ថ្មី ព្រោះការធ្វើ Firmware Update តែមួយមុខ មិនអាចជួសជុល seed ដែលត្រូវបានគ្រប់គ្រងដោយការវាយប្រហាររួចបានទេ។
ប្រភព CoinDesk ចុះផ្សាយថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦










