ប្រទេសប៉ាគីស្ថាន៖ ខាងយោធាបានឲ្យដឹងកាលពីថ្ងៃសុក្រ ទី០៤ ខែកញ្ញាថា ភេរវករ ៤៨នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយ ក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងភេរវកម្មនៅក្នុងខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថាន។ បើតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយអង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR) កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការជាច្រើន ដោយផ្អែកលើរបាយការណ៍ស៊ើបការណ៍សម្ងាត់នៅក្នុងស្រុកម៉ាស្តាំង ក្រុងឃ្វេតា ស្រុកកាឡាត និងស្រុកស៊ីប៊ី ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ។
នៅក្នុងប្រតិបត្តិការចុងក្រោយ ភេរវករ ៣៦នាក់ត្រូវបានសម្លាប់ ក្នុងនោះភេរវករ ២៦នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នានៅតំបន់ស្ហាបាន នៃស្រុកឃ្វេតា ភេរវករ ៦នាក់នៅម៉ាស្តាំង ២នាក់នៅស្រុកកាឡាត និង ២នាក់ទៀតត្រូវបានសម្លាប់ អំឡុងពេលព្យាយាមវាយប្រហារលើប៉ុស្ដិ៍ប៉ូលិសមួយនៅតំបន់បាក នៃស្រុកស៊ីប៊ី។ មុននេះ ISPR បានឲ្យដឹងថា កងកម្លាំងសន្តិសុខបានសម្លាប់ភេរវករ ១២នាក់ ក្នុងប្រតិបត្តិការដែលផ្អែកលើព័ត៌មានស៊ើបការណ៍ កាលពីថ្ងៃពុធ ទី០២ ខែកញ្ញា នៅស្រុកកាឡាតនៃខេត្តបាឡូជីស្ថាន។
ខាងយោធាបានបញ្ជាក់ថា គ្រាប់រំសេវ និងគ្រឿងផ្ទុះកែច្នៃ ក៏ត្រូវបានបំផ្លាញចោលក្នុងប្រតិបត្តិការនោះផងដែរ។សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ប្រតិបត្តិការបោសសម្អាតតំបន់កំពុងបន្តដំណើរការដើម្បីលុបបំបាត់ពួកសកម្មប្រយុទ្ធដែលនៅសេសសល់នៅក្នុងតំបន់ ខណៈដែលកងកម្លាំងសន្តិសុខ និងភ្នាក់ងារអនុវត្តច្បាប់នឹងបន្តយុទ្ធនាការប្រឆាំងភេរវកម្មប្រឆាំងនឹងក្រុមភេរវករ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦










