Thursday, September 10, 2026

កងកម្លាំងសន្តិសុខសម្លាប់ភេរវករ ២១នាក់ក្នុងប្រតិបត្តិការនៅប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករ ២១នាក់ ក្នុងការប្រយុទ្ធគ្នាជាច្រើនលើកនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថានចាប់តាំងពីថ្ងៃទី០៣ ខែកញ្ញា ដល់ថ្ងៃទី០៥ ខែកញ្ញា  នេះបើតាមការបញ្ជាក់របស់យោធាប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ។ អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាអង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់យោធាប៉ាគីស្ថានបានឲ្យដឹងថា ភេរវករទាំងនោះត្រូវបានសម្លាប់ក្នុងប្រតិបត្តិការដាច់ដោយឡែកពីគ្នានៅស្រុកណ័ស វ៉ារ៉ីស្ថាន ស្រុកកូហាត និងស្រុកដឺរ៉ា អ៊ីសម៉េល ខាន។ ខាងយោធាបានបញ្ជាក់ថា ប្រតិបត្តិការបោសសម្អាតកំពុងដំណើរការដើម្បីលុបបំបាត់ការគំរាមកំហែងដែលនៅសេសសល់នៅក្នុងតំបន់៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃ០៧ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here