Wednesday, September 16, 2026

ភេរវករ ៤នាក់ត្រូវបានសម្លាប់ក្នុងប្រត្តិបត្តិការស្វែងរកនៅភាគនិរតីប៉ាគីស្ថាន 

0

ប្រទេសប៉ាគីស្ថាន៖ ក្រុមភេរវករ ៤នាក់ត្រូវបានសម្លាប់ក្នុងអំឡុងប្រតិបត្តិការស្វែងរករបស់កងកម្លាំងសន្តិសុខនៅខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេប៉ាគីស្ថាន នេះបើតាមប្រភពសន្តិសុខបាននិយាយកាលពីថ្ងៃចន្ទ។ ប្រភពដដែលបានប្រាប់អ្នកយកព័ត៌មានថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅម៉ោងប្រហែល ៨យប់ កាលពីថ្ងៃអាទិត្យ ទី១៣ នៅក្នុងស្រុកម៉ាស្តាំង។

កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការស្វែងរក នៅពេលដែលពួកគេត្រូវបានបាញ់ប្រហារដោយក្រុមភេរវករដែលមានទំនាក់ទំនងជាមួយកងទ័ពរំដោះបាឡូជីស្ថាន (Balochistan Liberation Army) ដែលកំពុងលាក់ខ្លួននៅក្នុងបរិវេណនោះ នេះបើតាមការបញ្ជាក់ពីប្រភព។ ប្រភពបានបន្ថែមថា“ជាការឆ្លើយតប កងកម្លាំងសន្តិសុខបានបើកការវាយប្រហារតបតវិញ ដោយបានសម្លាប់ភេរវករទាំងនោះ” មិនមានការរាយការណ៍អំពីការស្លាប់ ឬរងរបួសក្នុងចំណោមកងកម្លាំងសន្តិសុខឡើយ៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here