Sunday, September 20, 2026

សមាជិកសកម្មប្រយុទ្ធដែលត្រូវបានតាមចាប់ខ្លួនបានស្លាប់ក្នុងប្រតិបត្តិការរបស់ប៉ូលិសនៅភាគពាយ័ត្យប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ថា សមាជិកសកម្មប្រយុទ្ធម្នាក់ដែលគេតាមចាប់ខ្លួនត្រូវបានសម្លាប់អំឡុងពេលប្រឈមមុខគ្នាជាមួយប៉ូលិសនៅក្នុងស្រុកការ៉ាក (Karak) នៃខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។ សមាជិកសកម្មប្រយុទ្ធរូបនេះ ត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធដោយផ្ទាល់នឹងការវាយប្រហារទៅលើកងកម្លាំងប៉ូលិសល្បាតនៅក្នុងស្រុកការ៉ាកកាលពីថ្ងៃទី០៩ ខែកញ្ញា ដែលបណ្ដាលឲ្យមន្ត្រីប៉ូលិសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស នេះបើតាមប្រភពប៉ូលិសក្នុងតំបន់។

ដោយផ្អែកលើព័ត៌មានអំពីវត្តមានរបស់សមាជិកសកម្មប្រយុទ្ធដែលត្រូវបានតាមចាប់ខ្លួននៅតំបន់ជួរភ្នំសារ៉ាប៉ី (Sarabi) ​ក្រុមប៉ូលិសបានធ្វើប្រតិបត្តិការភ្លាមៗ។ ប៉ូលិសបានឲ្យដឹងថា សមាជិកសកម្មប្រយុទ្ធរូបនេះបានបើកការបាញ់ប្រហារមកលើប៉ូលិសក្នុងអំឡុងពេលប្រតិបត្តិការ ដែលបណ្ដាល​ឱ្យ​ប៉ូលិសបាញ់​តបវិញ ​ហើយក្នុងការបាញ់តបនោះសមាជិកសកម្មប្រយុទ្ធរូបនេះ​ត្រូវ​បាន​​សម្លាប់៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here