Friday, October 23, 2026

អាមេរិក និងចិនពិភាក្សាអំពីផែនការសុវត្ថិភាព AI មុនជំនួបកំពូលរវាងលោក Trump និង Xi

0

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក និងចិនកំពុងពិភាក្សាអំពីការបង្កើត “Notification Mechanism” ថ្មីមួយដើម្បីជូនដំណឹងគ្នាទៅវិញទៅមក ប្រសិនបើមានឧប្បត្តិហេតុពាក់ព័ន្ធនឹង AI ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ។

អាមេរិក និងចិនចង់មានប្រព័ន្ធសម្រាប់ជូនដំណឹងអំពីហេតុការណ៍ AI ដែលមានហានិភ័យខ្ពស់។ រដ្ឋមន្ត្រីរតនាគារអាមេរិក Scott Bessent បានលើកឡើងពីរឿងនេះ បន្ទាប់ពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន He Lifeng នៅទីក្រុង New York។ កិច្ចប្រជុំនេះកើតឡើងមុនជំនួបកំពូលរវាងប្រធានាធិបតី Donald Trump និងប្រធានាធិបតី Xi Jinping ដែលគ្រោងធ្វើនៅ Washington នៅចុងសប្តាហ៍នេះ។

AI កំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងខ្លាំង ដោយសារអ្នកស្រាវជ្រាវបានព្រមានអំពីហានិភ័យដែលអាចកើតចេញពីបច្ចេកវិទ្យា ហើយអ្នកមានឥទ្ធិពលមួយចំនួនក្នុងឧស្សាហកម្ម AI ក៏អំពាវនាវឱ្យអ្នកអភិវឌ្ឍន៍មានការប្រុងប្រយ័ត្នជាងមុន។

អ្នកស្រាវជ្រាវកំពុងព្រមានអំពីហានិភ័យដែលអាចប៉ះពាល់ដល់សង្គម និងសន្តិសុខ។ ថ្មីៗនេះ មានការអំពាវនាវឱ្យបន្ថយល្បឿនការអភិវឌ្ឍ AI ដោយសារការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមានដែលអាចកើតឡើងចំពោះមនុស្សជាតិ។ ប៉ុន្តែ លោក Trump បានបង្ហាញថា លោកមិនយល់ស្របជាមួយនឹងការព្រួយបារម្ភទាំងនេះទេ ហើយយល់ថា អាមេរិកត្រូវបន្តរក្សាភាពនាំមុខលើចិនក្នុងវិស័យ AI។ លោកបាននិយាយថា៖ “អ្នកណាឈ្នះក្នុង AI អ្នកនោះឈ្នះ (Whoever wins in AI, wins)” ។

អាមេរិក និងចិនមានទំនាក់ទំនងពីរផ្នែកក្នុងពេលតែមួយ៖ ប្រកួតប្រជែងដើម្បីភាពនាំមុខក្នុងវិស័យ AI ខណៈពេលពិភាក្សាអំពីការសហការ និងការគ្រប់គ្រងហានិភ័យ AI។ ជាមួយគ្នានេះ ពាណិជ្ជកម្ម និងពន្ធគយនៅតែជាបញ្ហាសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

https://www.bbc.com/news/articles/c8vgyzn2d31yo

ប្រភព BBC ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here