Friday, October 2, 2026

ការវាយប្រហារដោយមេរោគចាប់ជម្រិតលើក្រុមហ៊ុន Keio ជប៉ុន បានរំខានដល់ប្រព័ន្ធអាជីវកម្ម

0

ក្រុមហ៊ុនផ្លូវដែកឯកជនធំមួយ Keio Corporation (Keio) នៅប្រទេសជប៉ុនបាននិយាយថា បណ្តាញរបស់ខ្លួនត្រូវបានវាយប្រហារដោយ Ransomware នៅចុងសប្តាហ៍កន្លងទៅ ហើយបណ្តាលឱ្យប្រព័ន្ធអាជីវកម្មមួយចំនួនមានការរំខាន។នៅព្រឹកព្រលឹមថ្ងៃទី 26 ខែកញ្ញា 2026 Keio បានបញ្ជាក់ថា Servers របស់ក្រុមហ៊ុនត្រូវបានវាយប្រហារដោយ Ransomware។

  • ក្រុមហ៊ុនបានបិទបណ្តាញរបស់ខ្លួន ដើម្បីការពារកុំឱ្យមានការខូចខាតបន្ថែម។
  • Keio កំពុងស៊ើបអង្កេតថា ការវាយប្រហារបានប៉ះពាល់ដល់កម្រិតណា។
  • ក្រុមហ៊ុនក៏កំពុងពិនិត្យថា អ្នកវាយប្រហារបានចូលប្រើប្រាស់ព័ត៌មានរបស់អតិថិជន ឬដៃគូអាជីវកម្ម ឬអត់។

Keio គឺជាក្រុមហ៊ុនប្រតិបត្តិការផ្លូវដែកធំមួយនៅប្រទេសជប៉ុន មានផ្លូវដែកប្រវែងប្រហែល 85 km មានស្ថានីយ៍ 69 មានអាជីវកម្មសណ្ឋាគារដាច់ដោយឡែកដែលមាន 25 សណ្ឋាគារ មានបុគ្គលិកជាង 2,200 នាក់ និងមានចំណូលប្រចាំឆ្នាំប្រហែល 2.6 ពាន់លានដុល្លារ។

ការវាយប្រហារ Ransomware លើ Keio ហាក់ដូចជាប៉ះពាល់តែផ្នែកសណ្ឋាគារ (Hospitality) របស់ក្រុមហ៊ុនប៉ុណ្ណោះ ប្រតិបត្តិការរថភ្លើងមិនបានរងផលប៉ះពាល់ទេ។ សារព័ត៌មានក្នុងតំបន់រាយការណ៍ថា ការវាយប្រហារបានរំខានដល់ប្រព័ន្ធទូទាត់ប្រាក់ (Payment Systems) របស់ក្រុមហ៊ុន។

Tokyo Metro ក៏បានរាយការណ៍ពី Cyber Incident មួយក្នុងចុងសប្តាហ៍ដែរ។ អ្នកវាយប្រហារបានចូលប្រព័ន្ធដោយគ្មានការអនុញ្ញាត (Unauthorized Access) ហើយបានចូលដល់ អាសយដ្ឋានអ៊ីមែលរបស់សមាជិកប្រហែល 59,000។ Keio និង Tokyo Metro សុទ្ធតែជាក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែកនៅជប៉ុន ប៉ុន្តែមិនទាន់ដឹងថា ការវាយប្រហារទាំងពីរនេះមានទំនាក់ទំនងគ្នា ឬធ្វើឡើងដោយក្រុម Hacker ដូចគ្នាឬអត់។

ក្រុមហ៊ុនបាននិយាយថា ប្រព័ន្ធដែលត្រូវបានលួចចូល (Breached Systems) មានតែ អាសយដ្ឋានអ៊ីមែលប៉ុណ្ណោះ។ ហើយក្រុមហ៊ុនបានរកឃើញ និងបិទចំណុចខ្សោយផ្នែកសុវត្ថិភាព ដែលអ្នកវាយប្រហារបានប្រើរួចហើយ។

https://www.bleepingcomputer.com/news/security/japans-keio-confirms-ransomware-attack-disrupted-business-systems/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here