ប៉ូលិសហូឡង់បានបញ្ជាក់ថា បុរសអាយុ 24ឆ្នាំម្នាក់នៅទីក្រុង Amsterdam ត្រូវបានចាប់ខ្លួនកាលពីដើមខែនេះ គឺស្ថិតក្នុងការស៊ើបអង្កេតពាក់ព័ន្ធនឹងក្រុម Hacker ShinyHunters។ជនសង្ស័យត្រូវបានសារព័ត៌មាន KrebsOnSecurity និង DataBreaches កំណត់អត្តសញ្ញាណថា Pepijn Van Der Stap ជា Hacker ជនជាតិហូឡង់ ដែលពីមុនប្រើឈ្មោះ online ថា “Umbreon”។
Van der Stap ធ្លាប់ត្រូវបានចាប់ខ្លួននៅខែមករា ឆ្នាំ 2023។ ពេលនោះ គាត់ត្រូវបានចោទប្រកាន់ពីបទ ការ hack និង Blackmailing ក្រុមហ៊ុនជាង 12 ក្រុមហ៊ុន នៅក្នុងប្រទេសហូឡង់ រួមទាំងប្រទេសផ្សេងៗទៀត។
ក្រោយមក Van der Stap បានសារភាពកំហុស ហើយត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ 4 ឆ្នាំ ប៉ុន្តែ 1 ឆ្នាំត្រូវបានព្យួរ (Suspended)។ បន្ទាប់ពីនោះ គាត់ត្រូវស្ថិតក្រោមការត្រួតពិនិត្យរយៈពេល 3 ឆ្នាំ និងមានលក្ខខណ្ឌបន្ថែម។
នៅថ្ងៃទី 15 កញ្ញា 2026 Van der Stap ត្រូវបានចាប់ខ្លួនម្តងទៀត។ ប៉ូលិសឯកទេសរបស់ហូឡង់បានឆែកឆេរផ្ទះនៅ Amsterdam ដែលគាត់រស់នៅជាមួយម្តាយ ហើយបាន រឹបអូសឧបករណ៍អេឡិចត្រូនិក។ ប្រភពដែលស្គាល់ការស៊ើបអង្កេតបានប្រាប់ថា អាជ្ញាធរកំពុងពិនិត្យមើលថា តើ Van der Stap មានទំនាក់ទំនងជាមួយ ShinyHunters ឬអត់។
Van der Stap ធ្លាប់ប្រើឈ្មោះ “Umbreon” និងរូបភាពតួ Pokémon នេះនៅលើ BreachForums តាំងពីឆ្នាំ 2021។ មានការសង្ស័យថា អត្តសញ្ញាណ “Umbreon” អាចជាតម្រុយភ្ជាប់គាត់ទៅនឹង ShinyHunters ព្រោះ ShinyHunters ក៏បានប្រើតួអង្គ Pokémon ដូចគ្នានេះនៅក្នុងសកម្មភាពថ្មីៗមួយចំនួន។ ប៉ុន្តែ នេះមិនទាន់ជាភស្តុតាងថា Van der Stap ជាសមាជិក ShinyHunters
លើសពីនេះតួអង្គ Umbreon ក៏ធ្លាប់ត្រូវបានប្រើនៅលើ HackForums ក្នុងឆ្នាំ 2020 គឺមួយឆ្នាំមុនពេល Van der Stap បង្កើតគណនី “Umbreon”។ ដូច្នេះ ការប្រើរូបភាពដូចគ្នាតែមួយ មិនអាចបញ្ជាក់អត្តសញ្ញាណបានច្បាស់លាស់ទេ។
ប៉ូលិសហូឡង់ក៏បានបញ្ចេញ សំឡេងរបស់បុរសម្នាក់ដែលសង្ស័យថាពាក់ព័ន្ធនឹងការវាយប្រហារ Odido។ បើតាមប៉ូលិសបានឱ្យដឹងថា៖
- បុរសនោះបានទូរស័ព្ទទៅបុគ្គលិក help desk របស់ Odido។
- គាត់បានក្លែងខ្លួនថា ជាសមាជិកផ្នែក IT របស់ក្រុមហ៊ុន។
- គាត់បានបញ្ឆោតបុគ្គលិកឱ្យបញ្ចូល Login Credentials និង Verification Code ទៅក្នុងទំព័រ Login ក្លែងក្លាយ។
- បន្ទាប់មក អ្នកវាយប្រហារអាចចូលទៅកាន់ ប្រព័ន្ធខាងក្នុងរបស់ក្រុមហ៊ុន។
នៅពេលនេះ មានការសង្ស័យថា Van der Stap អាចមានទំនាក់ទំនងជាមួយ ShinyHunters ប៉ុន្តែសំឡេងក្នុងការថត មិនស្រដៀង សំឡេងរបស់គាត់ តាម DataBreaches និងមិត្តរបស់គាត់។ ShinyHunters បដិសេធទំនាក់ទំនង ជាមួយគាត់។ ដូច្នេះ ការទាក់ទងរវាង Van der Stap និង ShinyHunters មិនទាន់ត្រូវបានបញ្ជាក់ច្បាស់ទេ។
ប្រភព Bleepingcomputer ចុះផ្សាយថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦










