អតីតសមាជិកកងទ័ពអាកាសអាមេរិក (U.S. Air Force) ពីរនាក់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារសហព័ន្ធសរុប 189ខែ (ប្រហែល 15ឆ្នាំ 9ខែ) ពីបទពាក់ព័ន្ធក្នុងយុទ្ធនាការ Business Email Compromise (BEC) និង Phishing ដែលបានបន្តអស់រយៈពេលជាច្រើនឆ្នាំ។ជនល្មើស Chijioke Timothy Odimegwu អាយុ 25 ឆ្នាំ និង Harafat Mogaji អាយុ 26 ឆ្នាំ។ ពួកគេបានធ្វើសកម្មភាពទាំងនេះ ខណៈកំពុងឈរជើងនៅ Dover Air Force Base ក្នុងរដ្ឋ Delaware។
សកម្មភាពរបស់ពួកគេបាន៖
- ប្រើយុទ្ធនាការ Spam និង Phishing ដើម្បីលួច Email Credentials របស់បុគ្គលិកក្រុមហ៊ុនដែលជាជនរងគ្រោះ។
- បន្ទាប់មកប្រើអាសយដ្ឋាន Email “Spoofed” ដើម្បីក្លែងធ្វើឱ្យមើលទៅដូចជា Email របស់ដៃគូអាជីវកម្មពិតប្រាកដ។
- ប្រើ Email Credentials ដែលបានលួច ដើម្បីបង្វែរការទូទាត់ប្រាក់ទៅកាន់គណនីដែលអ្នកសមគំនិតរបស់ពួកគេគ្រប់គ្រង។ គណនីទាំងនោះមានទាំងនៅសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀត។
ជនល្មើស Odimegwu និង Mogaji ក៏បានធ្វើប្រតិបត្តិការហិរញ្ញវត្ថុដោយគ្មានការអនុញ្ញាតពីជនរងគ្រោះ ដោយប្រើព័ត៌មានហិរញ្ញវត្ថុដែលពួកគេបានលួចដូចជា៖ ព័ត៌មានគណនីធនាគារ លេខសម្គាល់ផ្ទាល់ខ្លួន (PIN) លេខកាតឥណទាន និងទិន្នន័យផ្សេងទៀតដែលពួកគេទិញពីអ្នកសមគំនិត។
ក្រសួងយុត្តិធម៌អាមេរិក (Department of Justice) បាននិយាយថា ពួកគេបានសហការជាមួយអ្នកសមគំនិតទាំងនៅអាមេរិក និងក្រៅប្រទេសដើម្បីបង្វែរប្រាក់ជាង 1.68 លានដុល្លារដោយខុសច្បាប់។ ប្រាក់នេះដើមឡើយត្រូវបានផ្ទេរដោយជនរងគ្រោះម្នាក់នៅ Iowa City, Iowa ប៉ុន្តែពួកគេបានបង្វែរប្រាក់ទៅគណនីធនាគារមួយនៅ Chicago ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមអ្នកសមគំនិត។
ជនល្មើស Odimegwu មានទោសជាប់ពន្ធនាគារ 111ខែ (ប្រហែល 9ឆ្នាំ 3ខែ) និងត្រូវបង់សំណង $366,617.59។ រីឯជនល្មើស Mogaji ត្រូវជាប់ពន្ធនាគារ 78 ខែ (ប្រហែល 6ឆ្នាំ 6ខែ) និងត្រូវបង់សំណង $995,680.45។
តាមរបាយការណ៍ FBI 2025 Internet Crime Report មានការរាយការណ៍ BEC ចំនួន 24,768 ករណី និងការខាតបង់ជាង $3 ពាន់លានក្នុងឆ្នាំនោះ។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦










