Friday, October 2, 2026

បុរសជនជាតិវៀតណាមម្នាក់ជាប់ចោទពីបទឆបោកគ្រីបតូប្រភេទ Pig Butchering

0

ជនជាតិវៀតណាមម្នាក់ត្រូវបានចោទប្រកាន់ពីបទលាងលុយ (Money Laundering) ពាក់ព័ន្ធនឹងការបោកប្រាស់ប្រភេទ “Pig Butchering” ដ៏ធំមួយដែលបានធ្វើឱ្យជនរងគ្រោះម្នាក់បាត់បង់ប្រាក់គ្រីបតូមានតម្លៃប្រហែល 16លានដុល្លារ។ជនសង្ស័យឈ្មោះ Trung Nguyen Van អាយុ 37 ឆ្នាំ។ គាត់បានចូលសហរដ្ឋអាមេរិកតាមច្រកព្រំដែនថ្មើរជើង San Ysidro រដ្ឋ California / Mexico នៅថ្ងៃទី 22 កញ្ញា។ នៅថ្ងៃទី 24 កញ្ញា គាត់ត្រូវបានចាប់ខ្លួន មុនពេលឡើងយន្តហោះពី Los Angeles International Airport ទៅប្រទេសតៃវ៉ាន់។

ចន្លោះខែមិថុនា និងសីហា 2024 ជនរងគ្រោះម្នាក់បានផ្ទេរ Cryptocurrency ប្រហែល 16 លានដុល្លារទៅកាន់ Wallet ដែលអាចតាមដានបានដោយផ្ទាល់ថាជារបស់ Van។ ជនរងគ្រោះជឿថា គាត់កំពុងវិនិយោគលើ Crypto Investment Platform មួយឈ្មោះ “Triangle”។ ប៉ុន្តែតាមការចោទប្រកាន់ វាគឺជាការបោកប្រាស់បែប Pig Butchering ដែលអ្នកឆបោកបានបញ្ចុះបញ្ចូលជនរងគ្រោះឱ្យជឿថា ការវិនិយោគរបស់ពួកគេពិតប្រាកដមុនពេលលួចយកប្រាក់ចេញ។ បន្ទាប់ពីទទួលបានប្រាក់ Cryptocurrency ជនជាប់ចោទបានផ្ទេរប្រាក់ទៅកាន់ Crypto Wallet ឯកជនដែលមិនមានអ្នកផ្តល់សេវាគ្រប់គ្រង (Unhosted Wallet) និងនៅក្រៅប្រព័ន្ធ Blockchain កណ្តាល។

តាមឯកសារតុលាការ ការចោទប្រកាន់នេះជាផ្នែកមួយនៃគម្រោងបោកប្រាស់តាមប្រព័ន្ធផ្ទេរប្រាក់ (Wire Fraud) ដ៏ធំ ដែលពាក់ព័ន្ធនឹង Cryptocurrency មានតម្លៃជាង 125លានដុល្លារ។

Wallet របស់ Van បានទទួល Cryptocurrency មានតម្លៃជាង 53លានដុល្លារ ចន្លោះខែកុម្ភៈ 2018 ដល់ខែធ្នូ 2024។ ក្នុងចំណោមនោះ យ៉ាងហោចណាស់ 24លានដុល្លារ គឺជា Crypto assets ដែលត្រូវបានភ្ជាប់ទៅនឹងគម្រោងបោកប្រាស់ប្រភេទ “Pig Butchering”។

តាមក្រសួងយុត្តិធម៌អាមេរិកបានឱ្យដឹងថា នៅចន្លោះថ្ងៃទី 9 កុម្ភៈ 2018 ដល់ 17 ធ្នូ 2024៖

  • Crypto wallets របស់ Van បានទទួល Cryptocurrency ប្រហែល $53,275,939 ពីគម្រោង Wire Fraud ដែលកំណត់គោលដៅលើពលរដ្ឋអាមេរិក។
  • បន្ទាប់មក Wallet បានផ្ទេរ Cryptocurrency ប្រហែល $53,188,466 ទៅគណនីផ្សេងៗនៅក្រៅប្រព័ន្ធ Blockchain កណ្តាល។

តាមរបាយការណ៍ FBI 2025 Internet Crime Report ជនជាតិអាមេរិកបានបាត់បង់ប្រាក់ជិត 21ពាន់លានដុល្លារ ដោយសារឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតក្នុងឆ្នាំនោះ។

ការបោកប្រាស់ផ្នែក Investment Scams មានចំនួន 49% នៃករណី Scam ដែលបានរាយការណ៍ ហើយបណ្តាលឱ្យខាតបង់ប្រហែល 8.6ពាន់លានដុល្លារ។

https://www.bleepingcomputer.com/news/security/vietnamese-man-charged-in-16-million-pig-butchering-crypto-scam/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here