Fortinet កំពុងព្រមានអតិថិជនអំពីចំណុចខ្សោយធ្ងន់ធ្ងរ (Critical) នៅក្នុង FortiMail ដែលមានលេខ CVE-2026-104286 ហើយកំពុងត្រូវបានក្រុមហេគធ្វើការវាយប្រហារ Zero-day។បញ្ហានេះមាន CVSS Score 9.8/10 ប៉ះពាល់ដល់ FortiMail management interface ដែលបើកឱ្យអ្នកវាយប្រហារមិនចាំបាច់ផ្ទៀងផ្ទាត់ (Unauthenticated) អាចផ្ញើ HTTP/HTTPS Request ដែលបានរៀបចំជាពិសេស ដើម្បីសរសេរ Files តាមចិត្តទៅក្នុងប្រព័ន្ធ។ ចំណុចខ្សោយនេះពាក់ព័ន្ធនឹង Path Traversal (CWE-22) និង NULL Byte/NULL Character (CWE-158)។ ការបំពានអាចអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការប្រតិបត្តិកូដ ឬ Command ដោយគ្មានការអនុញ្ញាត នៅលើឧបករណ៍ដែលងាយរងគ្រោះ។
បញ្ហា CVE-2026-104286 គឺជាចំណុចខ្សោយ FortiMail ដែលមានហានិភ័យខ្ពស់បំផុត ហើយកំពុងត្រូវបានវាយប្រហារពិតប្រាកដ។ ដូច្នេះអ្នកប្រើប្រាស់ FortiMail គួរយកចិត្តទុកដាក់លើការអាប់ដេត/ជួសជុលតាមការណែនាំរបស់ Fortinet។
Fortinet ក៏បានផ្តល់វិធីការពារបណ្តោះអាសន្ន (Workaround) បន្ថែមទៀតដូចជា៖
- អ្នកគ្រប់គ្រងប្រព័ន្ធ (Administrators) អាចបិទការចូលទៅកាន់ FortiMail Management Interface ពី Internet។
- ឬក៏អាចកំណត់ឱ្យមានតែបណ្តាញឯកជនដែលទុកចិត្តបាន (Trusted Private Networks) ប៉ុណ្ណោះ ដែលអាចចូលប្រើ Management Interface បាន។
- គួរប្រើ Indicators Of Compromise (IOCs) របស់ Fortinet ដើម្បីពិនិត្យថា ប្រព័ន្ធរបស់ខ្លួនអាចត្រូវបានវាយប្រហារឬអត់។
Admin គួរពិនិត្យ IP Addresses និង Log Entries ដើម្បីស្វែងរកសញ្ញាថា FortiMail របស់ខ្លួនអាចត្រូវបានកេងប្រវ័ញ្ច ឬមានទិន្នន័យត្រូវបានផ្ញើចេញទៅ Server របស់អ្នកវាយប្រហារ។
សរុបមក CVE-2026-104286 គឺជាចំណុចខ្សោយ Critical (CVSS 9.8) របស់ FortiMail ដែល កំពុងត្រូវបានកេងប្រវ័ញ្ចក្នុងការវាយប្រហារពិតប្រាកដ។ Fortinet មិនទាន់មាន Security Update សម្រាប់កំណែខ្លះនៅឡើយទេ ដូច្នេះត្រូវប្រើ Workarounds ហើយ CISA បានដាក់វាចូលក្នុងបញ្ជី Known Exploited Vulnerabilities។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦










