Thursday, October 22, 2026

អាមេរិកដាក់ទណ្ឌកម្មសមាជិកក្រុម Tren de Auagua ពីបទវាយប្រហារទូ​ ATM លួចដកប្រាក់

0

ក្រសួងរតនាគារសហរដ្ឋអាមេរិក (U.S. Treasury Department) បានដាក់ទណ្ឌកម្មលើឧក្រិដ្ឋជន 8នាក់នៃក្រុម Tren de Aragua (TdA) មកពីប្រទេសវេណេស៊ុយអេឡាដោយចោទថា ពួកគេពាក់ព័ន្ធនឹងការលួចប្រាក់រាប់លានដុល្លារ តាមរយៈការវាយប្រហារ ATM Jackpotting នៅទូទាំងសហរដ្ឋអាមេរិក។ATM Jackpotting គឺជាការវាយប្រហារដែលឧក្រិដ្ឋជនប្រើប្រាស់ Malware ដើម្បីគ្រប់គ្រងទូ ATM ហើយដកប្រាក់ចេញដោយគ្មានការអនុញ្ញាត។ ពួកគេប្រើ Malware ជាច្រើនប្រភេទដែលត្រូវបានរកឃើញក្នុងការវាយប្រហារ ATM។ បន្ទាប់ពីទូ ATM ត្រូវបានវាយប្រហារ អ្នកវាយប្រហារអាចធ្វើឱ្យទូបញ្ចេញប្រាក់បាន។

អ្នកដែលត្រូវបានដាក់ទណ្ឌកម្មក្នុងបញ្ជីមាន Anibal Alexander Canelon Aguirre ដែលគេស្គាល់ថា “Prometheus” និងអ្នកពាក់ព័ន្ធជាមួយគាត់ចំនួន 6 នាក់ទៀត៖ Eric Gabriel Cardenas Arzola, Jose Dario Galeano Bazurto, Anthony Wuiliam Hernandez Guerrero, Carlos Javier Martinez Armenta, Oscar Leonardo Martinez Pirona និង Alejandro Mejia Castillo។

Anibal Alexander Canelon Aguirre ត្រូវបានគេស្គាល់ថាជា “Prometheus” ត្រូវបានចោទប្រកាន់ថា បានអភិវឌ្ឍ Ploutus Malware ដែលត្រូវបានប្រើក្នុងការវាយប្រហារ ATM។ គាត់ស្ថិតនៅក្នុងបញ្ជី Ten Most Wanted Fugitives របស់ FBI ចាប់តាំងពីខែមីនា។ គាត់ប្រើ Malware ដើម្បីបង្ខំឱ្យ ATM បញ្ចេញប្រាក់។ លើសពីនេះ ពួកគេត្រូវបានចោទថា បានលាងលុយ (Money Laundering) ហើយផ្ទេរប្រាក់ទៅសមាជិកក្រុម Tren de Aragua (TdA) នៅប្រទេសផ្សេងៗ។

Suspects installing malware in ATM jackpotting attacks

តាមការប៉ាន់ស្មានរបស់ OFAC គិតត្រឹម ខែសីហា 2025 សមាជិក TdA ត្រូវបានចោទថាបានលួចប្រាក់ប្រហែល 40.73 លានដុល្លារ ពីស្ថាប័នហិរញ្ញវត្ថុនៅអាមេរិក តាមរយៈការវាយប្រហារ ATM jackpotting ជាង 1,500 ករណី។

ចាប់ពី ខែតុលា 2025 ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ជនសង្ស័យ 98 នាក់ ដែលពាក់ព័ន្ធនឹង TdA និងការវាយប្រហារ ATM។ ទោសអតិបរមាដែលពួកគេអាចប្រឈម មានចាប់ពី 20ឆ្នាំក្នុងពន្ធនាគារ អាស្រ័យលើករណី។

នៅខែកុម្ភៈ FBI បានព្រមានថា ឧក្រិដ្ឋជនបានលួចប្រាក់ ជាង 20លានដុល្លា ក្នុងឆ្នាំ 2025 ពីការវាយប្រហារ ATM ដោយ Malware ដែលត្រូវបានកើនឡើងយ៉ាងខ្លាំង។

https://www.bleepingcomputer.com/news/security/us-sanctions-tren-de-aragua-members-in-atm-jackpotting-crackdown/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here