ប្រទេសប៉ាគីស្ថាន៖ បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) បានឲ្យដឹងកាលពីថ្ងៃទី១៨ ខែតុលា ថា កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ក្រុមភេរវករ ៨នាក់ ដែលត្រូវបានចោទប្រកាន់ថា “ទទួលការឧបត្ថម្ភពីប្រទេសឥណ្ឌា” ក្នុងប្រតិបត្តិការចំនួន ៣ ដោយផ្អែកលើការស៊ើបអង្កេត ដែលធ្វើឡើងនៅក្នុងទីក្រុងឃ្វេថា (Quetta) ក្រុងណាស្ហគី (Nushki) និងក្រុងឃុហ្សដារ (Khuzdar) នៃខេត្តប៉ាឡូជីស្ថាន (Balochistan)។
យោធាផ្នែកកិច្ចការប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ប្រតិបត្តិការទាំងនេះធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី១៧ ខែតុលា “បន្ទាប់ពីទទួលបានព័ត៌មានរាយយការណ៍អំពីវត្តមានរបស់ក្រុមភេរវករដែលជាសមាជិករបស់ភ្នាក់ងារឥណ្ឌាហ្វីណា អាល ហ៊ីនដាស្ថាន (Fitna al Hindustan)” ។ គួរបញ្ជាក់ផងដែរថា ប្រទេសប៉ាគីស្ថានបានចាត់ទុកក្រុមភេរវករដែលស្ថិតក្នុងខេត្តប៉ាឡូជីស្ថានថាជាសមាជិករបស់ភ្នាក់ងារឥណ្ឌាហ្វីណា អាល ហ៊ីនដាស្ថាន (Fitna al Hindustan) ដើម្បីបង្ហាញពីអ្វីដែលខ្លួនចោទប្រកាន់ថា ជាតួនាទីរបស់ប្រទេសឥណ្ឌាក្នុងសកម្មភាពភេរវកម្ម និងការបង្កអស្ថិរភាពនៅទូទាំងប្រទេសប៉ាគីស្ថាន៕
ប្រភព thedailystar.net ចុះផ្សាយថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦










