ប្រទេសប៉ាគីស្ថាន៖ កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករ ១៧នាក់ ក្នុងអំឡុងពេលប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបអង្កេតចំនួនពីរ នៅខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថាន នេះបើយោងតាមការបញ្ជាក់របស់យោធាកាលពីថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ យោងតាមសេចក្ដីថ្លែងការណ៍រដែលចេញផ្សាយដោយអង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបានឲ្យដឹងថា ប្រតិបត្តិការទាំងពីរត្រូវបានធ្វើឡើងនៅក្នុងស្រុកកាជី(Kachhi) និងស្រុកខារ៉ាន(Kharan) បន្ទាប់ពីខាងចារកម្មរាយការណ៍អំពីវត្តមានរបស់ក្រុមភេរវករនៅក្នុងតំបន់នោះ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦










