Sunday, November 15, 2026

ក្រុមហ៊ុន Binance ព្រមានអំពីបញ្ហា iOS អាចធ្វើឱ្យលេចធ្លាយព័ត៌មានសម្ងាត់កាបូបគ្រីបតូ

0

ក្រុមហ៊ុន Binance បានព្រមានអំពីចំណុចខ្សោយសុវត្ថិភាព “worse_query” នៅក្នុងប្រព័ន្ធ iOS ជំនាន់ 26.7.1, 27.0.1 និង 27.2 របស់ Apple ដែលអាចឱ្យកម្មវិធីព្យាបាទចូលអាន និងគ្រប់គ្រងទិន្នន័យឯកជនរបស់កម្មវិធីផ្សេងៗ រួមមានឃ្លាសម្ងាត់កាបូបគ្រីបតូ សោឯកជន និងព័ត៌មានចូលគណនី។ ឧបករណ៍ WQ Files អាចអាន នាំចេញ កែប្រែ និងលុបទិន្នន័យទាំងនេះ ដោយមិនចាំបាច់ Jailbreak ហើយអាចត្រូវបានចែកចាយតាមប្រភពមិនគួរឱ្យទុកចិត្ត។

បច្ចុប្បន្ន មិនទាន់មានការបញ្ជាក់ពីការបាត់បង់រូបិយប័ណ្ណគ្រីបតូទេ។ Binance បានណែនាំឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ iOS និងកម្មវិធីផ្សេងៗ លុបកម្មវិធីដែលមិនគួរឱ្យទុកចិត្ត និងផ្ទេរទ្រព្យសម្បត្តិទៅកាបូបថ្មីលើឧបករណ៍មានសុវត្ថិភាព ប្រសិនបើសង្ស័យថាត្រូវបានលួចចូល។ ចំណែក Apple បានចេញបច្ចុប្បន្នភាពសុវត្ថិភាពនៅថ្ងៃទី៩ ខែវិច្ឆិកា ដើម្បីជួសជុលចំណុចខ្សោយចំនួន៩ ប៉ុន្តែមិនទាន់ច្បាស់ថា ក្នុងចំណោមនោះមានចំណុចខ្សោយដែល Binance បានព្រមានឬអត់ទេ។

https://www.bleepingcomputer.com/news/security/binance-warns-of-ios-flaw-that-could-leak-crypto-wallet-secrets/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here