Sunday, November 15, 2026

CISA ព្រមានពីបញ្ហា Cisco BroadWorks កំពុងត្រូវបានបំពាននៅក្នុងការវាយប្រហារ

0

ទីភ្នាក់ងារ CISA របស់អាមេរិក បានព្រមានពីការវាយប្រហារតាមអ៊ីនធឺណិតដោយប្រើប្រាស់ចំណុចខ្សោយសុវត្ថិភាពក្នុងប្រព័ន្ធ Cisco BroadWorks ដែលអាចប៉ះពាល់ដល់សុវត្ថិភាពទិន្នន័យរបស់អង្គការ។

ចំណុចខ្សោយ CVE-2026-20320 អនុញ្ញាតឱ្យហេគឃ័រពីចម្ងាយ ដោយមិនចាំបាច់មានគណនីចូលប្រើ អាចអានព័ត៌មានកំណត់រចនាសម្ព័ន្ធសម្ងាត់តាមរយៈសារ XML ដែលបង្កើតឡើងដោយចេតនា។ CISA បានដាក់ចំណុចខ្សោយនេះក្នុងបញ្ជី KEV និងតម្រូវឱ្យស្ថាប័នរដ្ឋាភិបាលសហព័ន្ធអាមេរិកជួសជុលប្រព័ន្ធមុនថ្ងៃទី២៤ ខែវិច្ឆិកា ព្រមទាំងជំរុញឱ្យអង្គការផ្សេងទៀតដំឡើង Patch សុវត្ថិភាពជាបន្ទាន់។ ចំណែក Malbear Labs បានរាយការណ៍ថា ហេគឃ័រនិយាយភាសាចិនបានប្រើប្រាស់ AI DeepSeek Flash ដើម្បីជួយវាយប្រហារក្រុមហ៊ុនទូរគមនាគមន៍មួយនៅអឺរ៉ុប និងអង្គការចំនួន១៣ ដោយអាចទាញយកសោឯកជន និងព័ត៌មានសម្ងាត់ SSL ពីម៉ាស៊ីនមេ។

ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ មក CISA បានបញ្ចូលចំណុចខ្សោយ Cisco ចំនួន១០៣ ក្នុងបញ្ជីដែលកំពុងត្រូវបានកេងប្រវ័ញ្ច ក្នុងនោះមានចំនួន៧ត្រូវបានក្រុមទារប្រាក់តាមអ៊ីនធឺណិតប្រើប្រាស់ផងដែរ។

https://www.bleepingcomputer.com/news/security/cisa-flags-cisco-broadworks-flaw-as-actively-exploited-in-attacks/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here