Sunday, November 15, 2026

ក្រុមហ៊ុន Apify បានប្តូរ API Tokens កំណត់ 2FA ឡើងវិញ បន្ទាប់ពីការបំពាន

0

ក្រុមហ៊ុន Apify ដែលជាវេទិកាប្រមូលទិន្នន័យពីគេហទំព័ររបស់ប្រទេសឆែក បានរងការចូលប្រើប្រព័ន្ធខាងក្នុងដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី៩ និង១០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្រោយរកឃើញហេតុការណ៍នេះ ក្រុមហ៊ុនបានបិទការចូលប្រើរបស់អ្នកវាយប្រហារ ប្តូរព័ត៌មានសម្ងាត់ និង API Tokens កំណត់ឡើងវិញនូវ Active Sessions ចូលប្រើទាំងអស់ និងដកហូតការតភ្ជាប់ OAuth ជាមួយសេវាកម្មខាងក្រៅ រួមទាំង GitHub។ ទោះមិនទាន់រកឃើញភស្តុតាងថា ទិន្នន័យគណនីត្រូវបានប៉ះពាល់ក៏ដោយ ក្រុមហ៊ុនបានប្តូរ API Tokens និងពាក្យសម្ងាត់ Apify Proxy របស់អតិថិជនដែលរងផលប៉ះពាល់ ព្រមទាំងណែនាំឱ្យកំណត់ 2FA ឡើងវិញ ព្រោះលេខកូដ 2FA អាចត្រូវបានបែកធ្លាយ ខណៈពាក្យសម្ងាត់គណនីនៅតែមានសុវត្ថិភាព។ បច្ចុប្បន្ន Apify មានអតិថិជនប្រមាណ ៨០,០០០ រួមទាំងក្រុមហ៊ុន និងស្ថាប័នធំៗមួយចំនួន។

Apify កំពុងបន្តស៊ើបអង្កេតដើម្បីវាយតម្លៃផលប៉ះពាល់ និងនឹងជូនដំណឹងដល់អតិថិជននៅពេលអាចភ្ជាប់សេវាកម្មខាងក្រៅឡើងវិញដោយសុវត្ថិភាព។

https://www.bleepingcomputer.com/news/security/apify-rotates-api-tokens-prompts-2fa-resets-after-breach/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here