កិច្ចប្រជុំប្រចាំខែរបស់លេខាធិការដ្ឋានគណកម្មាធិការជាតិប្រឆាំងភេរវកម្ម (លគជបភ)

0

ភ្នំពេញ៖ នៅម៉ោង ១០:៣០ ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ប្រឆាំងភេរវកម្ម (លគជបភ) ទីតាំងអគ្គស្នងការរដ្ឋាននគរបាលជាតិ បានរៀបចំកិច្ចប្រជុំប្រចាំខែ (តាមរបបពីរសប្តាហ៍ម្តង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អនុប្រធាន លគជបភ និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីក្រោមឱវាទរបស់ លគជបភ។ ក្នុងឱកាសនោះផងដែរឯកឧត្តម ប្រធានអង្គប្រជុំបានលើកឡើងថា “កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដោះស្រាយរាល់បញ្ហានានារបស់មន្ត្រីក្រោមឱវាទ។ បញ្ហាធំដោះស្រាយឱយនៅតូច បញ្ហាតូចត្រូវដោះស្រាយកុំឲ្យមានបញ្ហាតែម្តង”។ កិច្ចប្រជុំនេះ បានបញ្ជាប់នាម៉ោងប្រមាណ ១១ និង ៣០នាទី ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។

Monthly Meeting 16-02-16Monthly Meeting 16-02-16_1 Monthly Meeting 16-02-16_2 Monthly Meeting 16-02-16_3