រដ្ឋអ៊ីស្លាមបើកការវាយប្រហារប្រឆាំងនឹងកងទ័ព Peshmerga នៅក្នុងខេត្ត Kirkuk

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០១៧

ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមវាយប្រហារមកលើកងទ័ព Peshmerga នៅក្នុងខេត្ត Kirkuk។ លោក Firhad Kakai មេបញ្ជាការរងកងទ័ព Peshmerga បានប្រាប់សារព័ត៌មាន Kurdish Rudaw កាលពីថ្ងៃព្រហស្បតិ៍នេះថារដ្ឋអ៊ីស្លាមបានវាយប្រហារមកលើភូមិ al-Bou Mohamed ដោយផ្តើមចេញពីទិសដៅចំនួន៤ប្រឆាំងនឹងកងទ័ពដែលដាក់ពង្រាយនៅក្នុងទីក្រុងDaquq។ លោក Kakai បានប្រាប់ឲ្យដឹងទៀតថាការប៉ះទង្គិចគ្នាបន្តរយៈពេលកន្លះម៉ោងដោយទ័ព Peshmerga ព្យាយាមបង្ក្រាបការវាយប្រហារដោយមិនអនុញ្ញាតឲ្យពួកសកម្មប្រយុទ្ធរុលមកមុខទៀតបាន។ ដោយឡែកកាលពីដើមខែនេះកងទ័ព Peshmerga បានរុញច្រានការវាយប្រហារ២លើករបស់រដ្ឋអ៊ីស្លាមដែលបណ្តាលឲ្យកងទ័ព៣នាក់ស្លាប់ និង៨នាក់ផ្សេងទៀតរងរបួស។ ពួកអ្នកប្រយុទ្ធ Peshmerga គឺជាផ្នែកមួយនៃយុទ្ធនាការយោធាដែលគាំទ្រដោយសហរដ្ឋអាមេរិកដើម្បីកាន់កាប់តំបន់ជាច្រើនដែលនៅក្រោមការគ្រប់គ្រងរបស់រដ្ឋអ៊ីស្លាមឡើងវិញ។ គួរបញ្ជាក់ថាតំបន់សំខាន់ៗដែលតភ្ជាប់គ្នារវាងខេត្ត Diyala ខេត្ត Salahuddin និងខេត្ត Kirkuk គឺនៅតែស្ថិតនៅក្រោមការកាន់កាប់របស់រដ្ឋអ៊ីស្លាមដែលជាហេតុបង្កឲ្យមានការគំរាមកំហែងដល់តំបន់ដែលបានរំដោះនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here