Wednesday, August 19, 2026

ស្លាប់មនុស្ស ២នាក់ដោយការបំផ្ទុះគ្រាប់បែកលើរថយន្តមួយគ្រឿងនៅប៉ាគីស្ថាន  

0

ប្រទេសប៉ាគីស្ថាន៖ តាមប្រភពប៉ូលិសបានឲ្យដឹងកាលពីថ្ងៃចន្ទ ទី១៧ ខែសីហា ថា ជនស៊ីវិល ២នាក់ បានស្លាប់ និង ២នាក់ទៀតរ​ងរបួស បន្ទាប់ពីគ្រឿងផ្ទុះកែច្នៃ (IED) បានផ្ទុះនៅលើរថយន្តដឹកជញ្ជូនរបស់ជនស៊ីវិលមួយគ្រឿង ក្នុងខេត្តប៉ាឡូជីស្ថាន ភាគនិរតីនៃប្រទេសប៉ាគីស្ថាន។

ប្រភពបានប្រាប់អ្នកយកព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះថា ហេតុការណ៍នេះបានកើតឡើង​កាលពីថ្ងៃអាទិត្យ ទី១៦ ខែសីហា ប្រហែលម៉ោង ៣រសៀល នៅរដ្ឋធានីឃ្វេថា។ ប៉ូលិសបានឲ្យដឹងថា រថយន្តនេះកំពុងដឹកទុយោរទឹក នៅពេលដែលវារងការវាយប្រហារពីគ្រឿងផ្ទុះកែច្នៃ។ សាកសពរបស់ជនរងគ្រោះ និងអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយនៅទីក្រុងឃ្វេថា នេះបើតាមការបញ្ជាក់ពីប្រភព។ រហូតមកដល់ពេលនេះ ពុំទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here