ច្រកព្រំដែនឆ្លងកាត់ប្រទេសហ្សក់ដង់ និងអ៊ីរ៉ាក់បើកឡើងវិញដើម្បីពង្រឹងចំណងទាក់ទង

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០១៧

ប្រទេសហ្សក់ដង់ នឹងបើកច្រកធំឆ្លងកាត់ព្រំដែនរបស់ខ្លួនជាមួយប្រទេសអ៊ីរ៉ាក់នៅថ្ងៃពុធជាលើកដំបូងបើគិតចាប់តាំងពីឆ្នាំ២០១៥។ ពេលនេះកងកម្លាំងអ៊ីរ៉ាក់កាន់កាប់ផ្លូវធំទៅកាន់ទីក្រុងបាដាដដែលជាផ្លូវដណ្តើមបានពីសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS/ISIL)។ ចរាចរពាណិជ្ជកម្មបានបន្តអស់រយៈពេល១ឆ្នាំក្រោយពីប្រទេសអ៊ីរ៉ាក់ចាប់ផ្តើមធ្វើការវាយលុកមួយកាលពីខែកក្កដា ឆ្នាំ២០១៥។ ក្រុមមន្រ្តីនិយាយថាការរៀបចំគយ និងព្រំដែនត្រូវបានបញ្ចប់ដោយមានការវាយតម្លៃសន្តិសុខសុវត្ថិភាពត្រឹមត្រូវដើម្បីធានាថាផ្លូវធំប្រវែង៥៥០គីឡូម៉ែត្រពីព្រំដែនទៅកាន់ទីក្រុងបាដាដនោះមានសុវត្ថិភាពពិតប្រាកដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here