ក្រុមបាតុករគាំទ្រឃើដប៉ះទង្គិចជាមួយប៉ូលិសនៅជិតស្ថានទូតអាម៉េរិកប្រចាំទីក្រុងប៉ារីសពាក់ព័ន្ធនឹងបញ្ហានៅប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០១៨

ក្រុមបាតុករគាំទ្រក្រុមឃើដធ្វើបាតុកម្មក្នុងទីក្រុងប៉ារីសប្រឆាំងនឹងការវាយលុករបស់ប្រទេសទួរគីនៅភាគខាងជើងប្រទេសស៊ីរី។ ការប៉ះទង្គិចជាមួយប៉ូលិសកើតឡើងនៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិកនេះបើយោងតាមសេចក្តីរាយការណ៍របស់ AP។ ប៉ូលិសបារាំងព្យាយាមការពារក្រុមបាតុករឲ្យនៅឆ្ងាយពីអាគារស្ថានទូតនៅយប់ថ្ងៃអង្គារ៍ និងប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីទប់ទល់។ ក្រុមអ្នកតវ៉ាខ្លះគប់ដុំថ្មផ្លោងលើប៉ូលិស ហើយក្រោយមកប៉ូលិសបាញ់តបបណ្តាលឲ្យបាតុករជាច្រើននាក់រងរបួស។ ក្រុមអ្នកតវ៉ាបង្ហាញកំហឹងនៅពេលសហរដ្ឋអាមេរិកពុំមានសកម្មភាពលើបញ្ហានៅប្រទេសស៊ីរី។ ប្រទេសទួរគីប្រកាសថាកងទ័ពរបស់ខ្លួន និងពួកយុទ្ធជនប្រឆាំងរដ្ឋាភិបាលស៊ីរីចាប់ផ្តើមឡោមព័ទ្ធទីក្រុងអាហ្វ្រីនដែលជាទីក្រុងគ្រប់គ្រងដោយក្រុមឃើដនៅក្នុងប្រទេសស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here