មន្ទីរមន្ទីរបញ្ចកោណបញ្ជូនកងទ័ពម៉ារីនធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨

មន្រ្តីមន្ទីរបញ្ចកោណ២រូបប្រាប់សារព័ត៌មាន Fox News ថាកងទ័ពម៉ារីនអាម៉េរិកជាង ១០០នាក់ទៅកាន់ប្រទេសស៊ីរីភាគអាគ្នេយ៍សម្រាប់ហ្វឹកហ្វាត់បាញ់គ្រាប់ពិតដោយផ្ញើសារខ្លាំងៗ ទៅកាន់ប្រទេសរុស្ស៊ីមិនឱ្យធ្វើប្រតិបត្តិការនៅជិតមូលដ្ឋានទ័ពអាមេរិក។

កងទ័ពម៉ារីនត្រូវដាក់ពង្រាយតាមរយៈឧទ្ធម្ភាគចក្រពិឃាតទៅមូលដ្ឋានយោធា Al-Tanf ស្ថិតនៅក្នុងខេត្ត Homs របស់ស៊ីរីដែលជាប់ព្រំដែនប្រទេសអ៊ីរ៉ាក់។ សមយុទ្ធរួមមានការវាយប្រហារតាមអាកាសដែលគាំទ្រដោយក្រុមកាំភ្លើងធំ។

អ្នកនាំពាក្យបញ្ជាការកណ្តាលអាមេរិកលោកឧត្ដមសេនីយ៍ William Urban និយាយថា “កងទ័ពនឹងបង្ហាញពីសមត្ថភាពក្នុងការដាក់ពង្រាយយ៉ាងឆាប់រហ័សវាយប្រហារគោលដៅមួយដោយមានការចូលរួមកងកម្លាំងអាកាសនិងជើងគោក ហើយកម្ចាត់គោលដៅយ៉ាងឆាប់រហ័ស ។

លោក Urban សង្កត់ធ្ងន់ថាសហរដ្ឋអាមេរិក “មិនស្វែងរកការប្រយុទ្ធប្រឆាំងជាមួយកងទ័ពរុស្ស៊ី រដ្ឋាភិបាលស៊ីរី ឬក្រុមណាមួយដែលអាចផ្តល់ការគាំទ្រដល់ស៊ីរីនោះទេ” ។

LEAVE A REPLY

Please enter your comment!
Please enter your name here