ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ. បានអញ្ជើញដឹកនាំកិច្ចប្រជុំ

0

ថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក នៅលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ល.គ.ជ.ប.ភ. (ក្បាលថ្នល់) ឯកឧត្តម  ទ្រី ត្រាយ អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ. បានអញ្ជើញដឹកនាំកិច្ចប្រជុំដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន សមាជិក ល.គ.ជ.ប.ភ. ប្រធាន អនុប្រធាននាយកដ្ឋាន និងតំណាង ដើម្បីពិនិត្យលើ៖
– សំណើសុំធាតុចូលសម្រាប់រៀបចំបទអន្តរាគមន៍គោរពជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំកំពួលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី។
– សំណើសុំធាតុចូលស្តីពីការប្រឆាំងនឹងការប្រើប្រាស់ទ្រព្យនិម្មិតខុសគោលដៅសម្រាប់ហិរញ្ញប្បទានភេរវកម្ម។

LEAVE A REPLY

Please enter your comment!
Please enter your name here