រាជធានីភ្នំពេញ សាលាខណ្ឌដូនពេញ៖នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គឹម នាន អនុប្រធាន ល.គ.ជ.ប.ភ. តំណាង ដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី អនុប្រធាន លេខាធិការដ្ឋាន គ.ជ.ប.ភ. បានអញ្ជើញជាអធិបតីភាព ចុះផ្សព្វផ្សាយ បញ្ជ្រាប ការយល់ដឹង ពី “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម” ដោយមានការ អញ្ជើញចូលរួមពី លោក ចាប ឌីណា អភិបាលរងខណ្ឌ ដូនពេញ តំណាង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ សមាជិកក្រុមប្រឹក្សាខណ្ឌ អភិបាលរងខណ្ឌ នាយក នាយករង រដ្ឋបាលខណ្ឌ កងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ អនុភូមិ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌដូនពេញ ៕





















