សិក្ខាសាលា (តាមប្រព័ន្ធអនឡាញ) ស្តីពីប្រភេទផ្សេងៗនៃទំនិញ និងបច្ចេកវិទ្យា នៅក្នុងបញ្ជីត្រួតពិនិត្យទំនិញទ្វេរមុខរបស់សហគមន៍អឺរ៉ុប (EU)

0

=====================
រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៥:០០ ឯកឧត្តម ឈួន ចាន់ថន អនុប្រធាន ល.គ.ជ.ប.ភ. និងលេាកជំទាវ យ៉ិនទៀង ពុទ្ធិរស្មី សមាជិក ល.គ.ជ.ប.ភ. បានអញ្ជេីញដឹកនាំក្រុមការងារបច្ចេកទេស ចូលរួមសិក្ខាសាលា (តាមប្រព័ន្ធអនឡាញ) ស្តីពីប្រភេទផ្សេងៗនៃទំនិញ និងបច្ចេកវិទ្យា នៅក្នុងបញ្ជីត្រួតពិនិត្យទំនិញទ្វេរមុខរបស់ EU ដែលប្រព្រឹត្តទៅនៅលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱកាសឱ្យអ្នកជំនាញអន្តរជាតិចែករំលែកព័ត៌មានបច្ចេកទេសទៅរដ្ឋជាសមាជិក និងពិភាក្សាលើបញ្ជីត្រួតពិនិត្យរបស់ EU ពាក់ព័ន្ធនឹងប្រភេទទំនិញទ្វេមុខ ឱ្យស្របតាមស្តង់ដារ និងការប្រើប្រាស់បច្ចេកវិទ្យាដោយមានការត្រួតពិនិត្យត្រឹមត្រូវ។

បន្ថែមពីនេះ សិក្ខាសាលាបានផ្តោតលើការត្រួតពិនិត្យបញ្ជី ប្រភេទសូន្យ ស្តីពី “សារធាតុនុយក្លេអ៊ែរ គ្រឿងបរិក្ខា និងឧបករណ៍” ដើម្បីការពារការប្រើប្រាស់ក្នុងគោលបំណងអវិជ្ជមាន ដូចជា ការរីកសាយភាយអាវុធមហាប្រល័យ និងការផលិតអាវុធនុយក្លេអ៊ែរជាដើម ។

ជាចុងបញ្ចប់ ក្រុមការងារ EU បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះរដ្ឋជាសមាជិកទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ។

LEAVE A REPLY

Please enter your comment!
Please enter your name here