រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក នៅលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ល.គ.ជ.ប.ភ. (ក្បាលថ្នល់) ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ. បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ដើម្បីពិនិត្យលើ៖សំណើសុំផ្ដល់ធាតុចូលបឋមស្ដីពីស្ថានភាពហានិភ័យហិរញ្ញវត្ថុខុសច្បាប់ និងហានិភ័យហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
















