=====================
រាជធានីភ្នំពេញ៖ នៅព្រឹក ថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លេាកស្រី ហង្ស វីរ:លក្ខិណា អនុប្រធានប្រចាំការនៃក្រុមការងារវិស័យទី១៥ បានដឹកនាំក្រុមការងារបច្ចេកទេស ល.គ.ជ.ប.ភ. ចូលរួមប្រជុំជាមួយឯកឧត្តម លេាកជំទាវ លេាក លេាកស្រី សមាជិកវិស័យទី១៥ ស្តីពីការពិនិត្យ និងនិពិភាក្សាលើមតិយេាបល់បំពេញបន្ថែមនៃសន្លឹកកិច្ចការទាំង៥ របស់ធនាគារពិភពលេាក (WB)
កិច្ចប្រជុំមានបៀបវារ:ដូចខាងក្រេាម:
-ពិនិត្យ និងពិភក្សាលើមតិយេាបល់បំពេញបន្ថែមនៃសន្លឹកកិច្ចការទាំង៥
-ទិសដៅការងារបន្ត និងផ្សេងៗ
កិច្ចប្រជុំផ្តេាតលើការត្រួតពិនិត្យ និងឯកភាពឆ្លើយតបលើមតិយេាបល់បំពេញបន្ថែមនៃសន្លឹកកិច្ចរបស់ WB ទៅតាមក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ ។
ជាចុងបញ្ចប់ លេាកស្រី ហង្ស វីរ:លក្ខិណា បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះឯកឧត្តម លេាកជំទាវ លេាក លេាកស្រី ដែលជាសមាជិក វិស័យទី១៥ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ។




















