ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសបាននិយាយថា មន្ត្រីប៉ូលិស និងមន្ត្រីនៃនាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) ចំនួន ៤នាក់ត្រូវបានសម្លាប់ក្នុងការបាញ់តបតគ្នាជាមួយក្រុមសកម្មប្រយុទ្ធអំឡុងពេលប្រតិបត្តិការឆែកឆេររួមគ្នាមួយនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា។ ប្រភពដដែលបានប្រាប់អ្នកយកព័ត៌មាន ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ប្រតិបត្តិការនេះបានធ្វើឡើងនៅម៉ោងប្រហែល ១និង៣០នាទីរសៀល នៅក្នុងស្រុកការ៉ាក(Karak) ។
ប្រភពបានឲ្យដឹងថា អ្នកស្លាប់ម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំងនោះ គឺជាអនុប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម CTD ប្រចាំស្រុកការ៉ាក ដែលធ្លាប់ចូលរួមក្នុងប្រតិបត្តិការជាច្រើនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ និងស្ថិតនៅក្នុងបញ្ជីគោលដៅវាយប្រហាររបស់ក្រុមតេហ្រេកអ៊ី-តាលីបង់ប៉ាគីស្ថាន (TTP) ។ប្រភពបានបញ្ជាក់បន្ថែមឱ្យដឹងថា “ការបាញ់តបតគ្នានៅតែបន្តដំណើរការ ហើយគេបារម្ភថា អាចមានមន្រ្តីប៉ូលិស និងមន្រ្តីនៃនាយកដ្ឋានប្រឆាំងភេរវកម្មរងគ្រោះបន្ថែមទៀត”។ ចំនួនអ្នកស្លាប់ក្នុងចំណោមក្រុមសកម្មប្រយុទ្ធមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦










