នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ ប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែ កញ្ញា ឆ្នាំ២០១៥ ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥

0

 វេលាម៉ោង ០៩:០០នាទី នាយកដ្ឋានការពារ ហេដ្ឋារចនាសម្ព័ន្ធ នៃលេខាធិការដ្ឋានគ.ជ.ប.ភ បានបើកកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែកញ្ញា ក្រោមអធិបតីភាព ឯកឧត្តម ស សេរីវិចិត្រ ប្រធាននាយកដ្ឋានដើម្បីបូកសរុបការងារប្រចាំខែកន្លងមក ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធាននាយកដ្ឋានទាំងអស់, លោកប្រធាន/អនុប្រធានការិយាល័យ មន្ត្រី បុគ្គលិក របស់នាយកដ្ឋានជាច្រើនរូបទៀតផងដែរ។ ឯកឧត្តមប្រធាននាយកដ្ឋាន មានមតិស្វាគមន៍សួរសុខទុក្ខ ដល់សមាជិក អង្គប្រជុំ និងអនុញ្ញាតដល់ប្រធានការិយាល័យទាំងអស់រាយការណ៍ពីលទ្ធផលការងារ, ផែនការទិសដៅសកម្មភាពការងារខែបន្ទាប់ទៀតក៏ដូចជាបញ្ហាប្រឈមកន្លងមក ។ សម្រាប់លទ្ធផលការងារប្រចាំខែកញ្ញា ការិយាល័យនីមួយៗបានរាយការណ៍ជូនអង្គប្រជុំពាក់ព័ន្ធការងាររៀបចំបូកសរុប និងបញ្ជូលទិន្នន័យក្នុងប្រព័ន្ធកុំព្យូទ័រ ដែលក្រុមគោលដៅទាំង២បានចុះប្រមូលទិន្នន័យនៅខេត្តព្រះសីហនុកន្លងមក ដោយក្រុមគោលដៅទន់មាន០៦គោលដៅ និងក្រុមគោលដៅរឹងបានចំនួន២០គោលដៅ និងមានចំណុចខ្វះខាតមួយចំនួនត្រូវបំពេញបន្ថែម ។ ក្នុងពេលនោះដែរក៏មានការចចូលរួមមតិពីលោកអនុប្រធាននាយកដ្ឋានទាំង០៣រូប ដែល លោក ពៅ វិទូ បានចូលរួមយោបល់ការរៀបចំផែនការសម្ភារការិយាល័យសម្រាប់ឆ្នាំ២០១៦, លោក គឹម ម៉ាក្សសី បានលើកយោបល់ពីការបន្តចុះបេសកកម្មក្រុមគោលដៅរឹង និងលោកឈុន សុជាតិ បានផ្សព្វផ្សាយពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំវេទិកាវាយតម្លៃអាស៊ី ស្តីពីការឆ្លើយតបដំបូង ដែលបានប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន ។ ជាចុងបញ្ចប់ឯកឧត្តមប្រធានអង្គប្រជុំ បានថ្លែងអំណរគុណដល់សមាជិកអង្គប្រជុំទាំងអស់ដែលបានចូលរួមមតិយោបល់ង្ថៃនេះ និងសូមបន្តអនុវត្តន៍ផែនការសកម្មភាពជាបន្តទៀត ។ កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង១១:០០នាទី ថ្ងៃខែឆ្នាំ ដដែល ។

1 cut

នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ ប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែ កញ្ញា

 

cut2

សកម្មភាពបង្ហាញលទ្ធផលការងារ

cut3

ការវាយតម្លៃ និងបូកសរុបការងារ